សូមចំណាំ៖ ព័ត៌មានថ្មីៗអំពីគោលដៅ បទពិសោធន៍ និងការធ្វើដំណើរនៅ Vietnam ស្វែងយល់ឥឡូវនេះ →

វៀតណាមគ្រងតំណែងជាទីតាំងវាយកូនហ្គោលល្អបំផុតនៅអាស៊ី ៧ លើកជាប់ៗគ្នា

នៅថ្ងៃទី ២៣ ខែតុលា នៅទីក្រុងអាប៊ូដាបី (Abu Dhabi) - រាជធានីនៃអេមីរ៉ាតអារ៉ាប់រួម កម្មវិធីប្រគល់ពានរង្វាន់ World Golf Awards បានប្រកាសថា វៀតណាមជា ទីតាំងវាយកូនហ្គោលល្អបំផុតនៅអាស៊ីឆ្នាំ ២០២៣។ វៀតណាមបានឈ្នះពានរង្វាន់ដ៏មានកិត្តិយសនេះ ៧ លើកជាប់ៗគ្នាចាប់តាំងពីឆ្នាំ ២០១៧ មក។

អាចនិយាយបានថា ប្រទេសវៀតណាមទទួលបានការប្រោសប្រទានពីធម្មជាតិជាមួយនឹងទីកន្លែងដ៏ស្រស់ស្អាតរាប់មិនអស់ និងអាកាសធាតុប្រកបដោយអំណោយផល ដែលកត្តាទាំងនេះបានធ្វើឱ្យវៀតណាមក្លាយជាឋានសួគ៌នៃកីឡាវាយកូនហ្គោលសម្រាប់អ្នកលេងមកសាកល្បងស្នាដៃ។ ចាប់ពីភាគខាងជើងរហូតដល់ភាគខាងត្បូង មានទីលានវាយកូនហ្គោលល្បីៗ និងស្រស់ស្អាតជាច្រើន។ មិនតែប៉ុណ្ណោះ វៀតណាមផ្តល់ជូននូវការលេងបានពេញមួយឆ្នាំ ជាមួយនឹងគុណសម្បត្តិនៃទីប្រជុំជនកន្លះវាលខ្សាច់ ភ្នំដ៏ស្កឹមស្កៃ ឆ្នេរសមុទ្រវែងអន្លាយជាមួយនឹងឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ទេសភាពចម្រុះ ប្រព័ន្ធអេកូឡូស៊ីសម្បូរបែប និងអាកាសធាតុតំបន់ក្តៅដែលមានពន្លឺព្រះអាទិត្យពេញមួយឆ្នាំ…

បាណា

ក្លឹបវាយកូនហ្គោល Ba Na Hills (ដាណាំង)

ចាប់ពី ហាណូយ ដល់ ទីក្រុងហូជីមិញ ឬ ដាណាំង និង ដាឡាត កីឡាដ៏ខ្ពង់ខ្ពស់មួយនេះកំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅប្រទេសវៀតណាមដោយឥតឈប់ឈរ។ ទីលានដូចជា ទីលានវាយកូនហ្គោល Laguna Lang Co ១៨ រន្ធ (par-71) ដែលត្រូវបានរចនាឡើងដោយផ្ទាល់ដោយលោក Sir Nick Faldo ម្ចាស់ជើងឯក Major ៦ សម័យកាល និងក្លឹបវាយកូនហ្គោល Ba Na Hills ១៨ រន្ធ (par-72) ដែលរចនាឡើងដោយអតីតតារា Ryder Cup ជនជាតិអង់គ្លេស Luke Donald គឺស្ថិតនៅក្នុងចំណាត់ថ្នាក់ទីលានវាយកូនហ្គោលល្អបំផុតនៅអាស៊ី។ ទីលានទាំងនេះគឺជាការប្រកួតប្រជែងយ៉ាងខ្លាំងសម្រាប់អ្នកលេងកូនហ្គោល ជាមួយនឹង "បឹងទឹក" "វាលខ្សាច់" ចន្លោះវាលខ្សាច់ វាលស្មៅ និងព្រៃក្រាស់…

ឡាហ្គូណា

ទីលានវាយកូនហ្គោល Laguna Lang Co (ហ្វេ)

Greg

"The Great White Shark" លោក Greg Norman នៅ FLC Halong Bay Golf Club & Luxury Resort

hoian

Hoiana Shores Golf Clubhouse (ក្វាងណាម)

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ប្រទេសវៀតណាមត្រូវបានជ្រើសរើសជាទីតាំងសម្រាប់រៀបចំការប្រកួតជើងឯកអាជីពជាច្រើនទូទាំងពិភពលោក។  នាពេលខាងមុខនេះ ព្រឹត្តិការណ៍ Vinpearl DIC Legends Vietnam 2023 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ខែវិច្ឆិកា ដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៣ នៅ Vinpearl Nha Trang ខេត្ត Khanh Hoa ដែលជាលើកទីមួយហើយដែលការប្រកួតក្នុងក្របខ័ណ្ឌ European Legends Tour ត្រូវបានរៀបចំឡើងនៅប្រទេសវៀតណាម ក៏ដូចជាអាស៊ីអាគ្នេយ៍។

vinpearl

ទីលានវាយកូនហ្គោល Vinpearl Nha Trang - ទីតាំងរៀបចំព្រឹត្តិការណ៍ Vinpearl DIC Legends Vietnam 2023

ជាពិសេស ការប្រកួតឆ្នាំនេះនឹងស្វាគមន៍ "វីរបុរសវាយកូនហ្គោល" ចំនួន ៦០ រូប ដែលបានឈ្នះពានរង្វាន់ល្បីៗជាច្រើន។ រួមមាន Michael Campbell - អតីតម្ចាស់ជើងឯក US Open 2005 និងជាម្ចាស់ជើងឯក European Tour ៨ លើក; Ian Woosnam - ម្ចាស់ជើងឯក Masters ឆ្នាំ ១៩៩១ និងជាប្រធានក្រុម Ryder Cup ឆ្នាំ ២០០៦; Paul McGinley - ប្រធានក្រុម Ryder Cup ឆ្នាំ ២០០៤ ម្ចាស់ពានរង្វាន់ European Tour ៤ លើក ឬ Mark James - ប្រធានក្រុម Ryder Cup ឆ្នាំ ១៩៩៩ ជាមួយនឹងជ័យជម្នះ ១៨ លើកនៅលើ European Tour;...

ឥឡូវនេះ ប្រទេសវៀតណាមបានបោះបង្គោលនៅលើផែនទីកីឡាវាយកូនហ្គោលអាជីពនៃពិភពលោក ហើយប្រទេសដ៏ស្រស់ស្អាតមួយនេះនៅតែមានរតនសម្បត្តិលាក់កំបាំងជាច្រើនទៀតដែលរង់ចាំការស្វែងយល់។ មិនត្រឹមតែអ្នកលេងកូនហ្គោលប៉ុណ្ណោះទេ ប៉ុន្តែអ្នកទេសចរមកពីជុំវិញពិភពលោកសុទ្ធតែត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅនៅទីនេះ ដើម្បីមកទស្សនា កម្សាន្ត សម្រាកលំហែកាយ និងលេងកីឡា។