
ដាណាំង វៀតណាម (ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨) -- ក្លឹបវាយកូនគោល Ba Na Hills ត្រូវបានទទួលស្គាល់សារជាថ្មីថាជា "ទីលានវាយកូនគោលល្អបំផុតនៅវៀតណាម" និង "ទីលានវាយកូនគោលល្អបំផុតនៅអាស៊ី" នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ World Golf Awards ឆ្នាំ២០១៨។ ទីលានដែលត្រូវបានរចនាឡើងដោយលោក Luke Donald ដែលមានទីតាំងស្ថិតនៅខាងក្រៅក្រុងដាណាំង បានទទួលពានរង្វាន់ទាំងនេះនៅក្នុងពិធីជប់លៀង gala ដែលបានរៀបចំឡើងនាថ្ងៃសៅរ៍ នៅឯ ក្លឹប La Manga ក្នុងប្រទេសអេស៊ីប៉ាញ សម្រាប់ឆ្នាំទីពីរជាប់ៗគ្នា។
ដោយផ្អែកលើប្រព័ន្ធបោះឆ្នោតរបស់អ្នកជំនាញទេសចរណ៍វាយកូនគោល និងអតិថិជន កម្មវិធី World Golf Awards មានគោលបំណងអបអរសាទរ និងផ្តល់រង្វាន់ដល់ភាពលេចធ្លោក្នុងវិស័យទេសចរណ៍វាយកូនគោល ទីលានវាយកូនគោលកម្រិតពិភពលោក និងគោលដៅទេសចរណ៍វាយកូនគោល។ “យើងមានមោទនភាពក្នុងការទទួលបានការទទួលស្គាល់ដ៏មានកិត្យានុភាពនេះជាឆ្នាំទីពីរជាប់ៗគ្នា ពីពានរង្វាន់សកលដ៏រឹងមាំមួយ នៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងយ៉ាងខ្លាំង” នេះជាប្រសាសន៍របស់លោក Tim Haddon អ្នកគ្រប់គ្រងទូទៅនៃក្លឹបវាយកូនគោល Ba Na Hills។ "ដាណាំង គឺជាកន្លែងដ៏អស្ចារ្យសម្រាប់លេងកូនគោល ហើយក្លឹបវាយកូនគោល Ba Na Hills គឺជាទីលានវាយកូនគោលកម្រិតពិភពលោកដែលបានបង្ហាញឱ្យឃើញពីភាពលេចធ្លោ និងផ្តល់នូវបទពិសោធន៍លេងដ៏វិសេសវិសាល។”
ចាប់តាំងពីចាប់ផ្តើមដំណើរការក្នុងឆ្នាំ២០១៤ កម្មវិធី World Golf Awards ត្រូវបានចាត់ទុកថាជាកម្មវិធីពានរង្វាន់ដែលមានកិត្យានុភាពបំផុតក្នុងវិស័យទេសចរណ៍វាយកូនគោល ហើយការក្លាយជាអ្នកឈ្នះពិតជាកិត្តិយសយ៉ាងក្រៃលែង។ បានបើកដំណើរការនៅខែមីនា ឆ្នាំ២០១៦ ក្រោមការគ្រប់គ្រងរបស់ IMG ក្លឹបវាយកូនគោល Ba Na Hills ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយរួចហើយថាជាបទពិសោធន៍លេងកូនគោលដ៏ល្អបំផុតមួយនៅក្នុងតំបន់។ ទីលានប្រកួតកម្រិតជើងឯក ១៨ ឡូក ដែលរចនាឡើងដោយលោក Luke Donald ដោយសហការជាមួយ IMG ផ្តល់នូវទស្សនីយភាពដ៏ស្រស់ស្អាតនៃទេសភាពធម្មជាតិជុំវិញ និងផ្តល់នូវការតេស្តសមត្ថភាពលេងកូនគោលដ៏អស្ចារ្យដែលមានតែមួយគត់នៅវៀតណាម។
កន្លែងហាត់ប្រាណកម្រិតពិភពលោក អាគារក្លឹបដែលមានសេវាកម្មពេញលេញ និងការលេងកូនគោលពេលយប់ ១៨ ឡូក បន្ថែមនូវបទពិសោធន៍ដ៏អស្ចារ្យនៅក្លឹបវាយកូនគោល Ba Na Hills។ ក្លឹបវាយកូនគោល Ba Na Hills គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Sun Group ដែលជាវិនិយោគិនឈានមុខគេមួយនៅវៀតណាម។ InterContinental Danang Sun Peninsula Resort, Novotel Danang Premier Han River Hotel, Ba Na Hills Mountain Resort និង JW Marriott Phu Quoc Emerald Bay Resort ស្ថិតចំណោមអចលនទ្រព្យផ្សេងទៀតនៅក្នុងផលប័ត្រវិនិយោគរបស់ខ្លួន។
###