
ហាណូយ វៀតណាម (ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៩) – ដើម្បីប្រកាសការរាប់ថយក្រោយឆ្ពោះទៅកាន់ការប្រកួតប្រជែងរថយន្ត Formula One (F1) លើកដំបូងនៅទីក្រុងហាណូយ ក្រុមអ្នករៀបចំមកពីរាជរដ្ឋាភិបាលវៀតណាម និងក្រុមហ៊ុន Heineken បានរៀបចំព្រឹត្តិការណ៍បើកឆាក F1 Vietnam Grand Prix យ៉ាងអស្ចារ្យនៅពហុកីឡដ្ឋានជាតិ My Dinh ក្នុងទីក្រុងហាណូយ កាលពីថ្ងៃទី ២០ ខែមេសា។
ដោយគ្រោងនឹងប្រព្រឹត្តទៅនៅរាជធានីនៃប្រទេសវៀតណាមនាខែមេសាឆ្នាំក្រោយ ការប្រកួត Vietnam Grand Prix 2020 គឺជាកិច្ចសហការរវាងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ គណៈកម្មាធិការប្រជាជនក្រុងហាណូយ ក្រុមហ៊ុន Vietnam Grand Prix Corporation (VGPC) និង Heineken។
លោក Nguyen The Hung អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងហាណូយ បានគូសបញ្ជាក់ពីសារៈសំខាន់នៃព្រឹត្តិការណ៍ Vietnam Grand Prix 2020 សម្រាប់ទីក្រុងហាណូយ និងប្រទេសវៀតណាមដោយថ្លែងថា "ក្នុងនាមជាព្រឹត្តិការណ៍កីឡាដ៏ធំជាងគេ និងមានកិត្តិសព្ទបំផុតមួយនៅលើភពផែនដី F1 នឹងលើកកម្ពស់ទីតាំងរបស់ទីក្រុងហាណូយជាទីក្រុងសកលពិតប្រាកដ និងជាគោលដៅសម្រាប់បទពិសោធន៍កម្រិតពិភពលោក។"
ព្រឹត្តិការណ៍បើកឆាកនេះមានការសម្តែងរថយន្តប្រណាំងផ្ទាល់ពីក្រុម Aston Martin Red Bull Racing Team ដោយមានការបើកបរដោយអ្នកបើកបរដ៏ល្បីល្បាញ David Coulthard។ អ្នកគាំទ្រជនជាតិវៀតណាមជាង ៣០.០០០ នាក់បានវត្តមាននៅពហុកីឡដ្ឋានជាតិ My Dinh ដើម្បីទទួលយកបទពិសោធន៍ជាមុនអំពីអ្វីដែលនឹងកើតឡើងនៅទីតាំងដដែលនេះក្នុងរយៈពេល ១២ ខែទៀត។
អ្នកគាំទ្រមួយចំនួនបានឈ្នះឱកាសរីករាយនឹងជំនួបសំណេះសំណាលពិសេសជាមួយ David
Coulthard និងក្រុម Aston Martin Red Bull Racing។ ម្ចាស់ជើងឯក Grand Prix ១៣ ជំនាន់ និងជាទូតសុឆន្ទៈ Heineken F1 លោក David Coulthard បានមានប្រសាសន៍ថា "នេះជាលើកទីពីរហើយដែលខ្ញុំបានមកសម្តែងជាមួយក្រុម Aston Martin Red Bull Racing Team នៅប្រទេសវៀតណាម ហើយខ្ញុំពិតជារំភើបចិត្តជាខ្លាំងដែលប្រទេសវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត F1 Grand Prix ផ្លូវការលើកដំបូងរបស់ខ្លួននៅឆ្នាំក្រោយ។"
នៅក្នុងព្រឹត្តិការណ៍នេះ VGPC បានប្រកាសពីការបើកលក់សំបុត្រជុំទីមួយក្នុងចំនួនកំណត់ ៥.៥៦៥ សំបុត្រសម្រាប់ F1 Vietnam Grand Prix 2020 ដែលជាការរំលឹកដល់ប្រវែង ៥,៥៦៥ គីឡូម៉ែត្រនៃផ្លូវប្រណាំង F1 ក្នុងទីក្រុងហាណូយ។ សំបុត្រនឹងត្រូវបែងចែកជាបីក្រុម៖ សំបុត្រ Hospitality, សំបុត្រ Grandstand និងសំបុត្រ Admission។ សំបុត្រនឹងត្រូវចែករំលែកតាមរយៈគេហទំព័រផ្លូវការរបស់ VGPC តាមរយៈ www.f1vietnamgp.com មុនពេលផ្តល់ជូនដល់បណ្តាញចែកចាយផ្សេងទៀត។
"យើងរំភើបយ៉ាងខ្លាំងក្នុងការនាំយកបទពិសោធន៍ដ៏អស្ចារ្យនៃ F1 ជូនដល់អ្នកគាំទ្រ F1 ជនជាតិវៀតណាម និងអន្តរជាតិ។ ព្រឹត្តិការណ៍នាថ្ងៃនេះគឺជាជំហានសំខាន់ F1 ផ្លូវការលើកដំបូងនៅប្រទេសវៀតណាម និងជាការចាប់ផ្តើមសកម្មភាព F1 ផ្សេងទៀតនៅទីក្រុងហាណូយនាពេលខាងមុខ" នេះជាការថ្លែងរបស់លោក Le Khac Hiep អនុប្រធានក្រុមហ៊ុន Vingroup។
ដើម្បីផ្តល់ជូនអ្នកគាំទ្រនូវបទពិសោធន៍ពេញលេញ Heineken បាននាំយក DJ/អ្នកផលិតតន្ត្រីល្បីឈ្មោះលើពិភពលោក Armin Van Buuren មកកាន់ទីក្រុងហាណូយសម្រាប់ការសម្តែងពិសេសមួយ។ Armin Van Buuren ត្រូវបានចូលរួមគាំទ្រដោយសិល្បករវៀតណាម Son Tung M-TP និង Tung Duong។
ព្រឹត្តិការណ៍បើកឆាក F1 Vietnam Grand Prix គឺមិនគិតថ្លៃ និងបើកទូលាយសម្រាប់ទស្សនិកជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។
###
អំពីក្រុមហ៊ុន Vietnam Grand Prix Corporation
ក្រុមហ៊ុន Vietnam Grand Prix Corporation (VGPC) គឺជាកម្មសិទ្ធិរបស់ VinFast ដែលជាសមាជិកនៃ Vingroup ដែលទទួលបានសិទ្ធិពីគណៈកម្មាធិការប្រជាជនក្រុងហាណូយដើម្បីរៀបចំ F1 Vietnam Grand Prix។ VGPC មានទទួលខុសត្រូវក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ផ្លូវប្រណាំង F1 ក្នុងទីក្រុងហាណូយ ការគ្រប់គ្រង និងដំណើរការ Vietnam Grand Prix ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០៣០។ VGPC ក៏មានទទួលខុសត្រូវលើការលក់សំបុត្រ និងសកម្មភាពផ្សព្វផ្សាយផ្សេងៗទៀតផងដែរ។
សម្រាប់ព័ត៌មានបន្ថែមអំពីការលក់សំបុត្រ និងសកម្មភាពរបស់ VGPC៖ www.f1vietnamgp.com
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
Vietnam Grand Prix Corporation
លោក Joshua Jeffery Turner
ប្រធានផ្នែកទីផ្សារ ទំនាក់ទំនងសាធារណៈ ព្រឹត្តិការណ៍ & កម្សាន្ត
ទូរស័ព្ទ៖ 0937903140
អ៊ីមែល៖ v.joshua2@f1vietnamgp.vn
Vingroup
លោក Nguyen Tuan Hai ក្រុមការងារ PR
ទូរស័ព្ទ៖ 093 626 8383
អ៊ីមែល៖ v.haint17@vingroup.net