
ហាណូយ ប្រទេសវៀតណាម (ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២០) -- ដើម្បីជួយប្រជាជនវៀតណាមរៀបចំផែនការសម្រាប់ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំវៀតណាម (Tet) របស់ពួកគេ ក្រុមហ៊ុន Vietnam Airlines Group -- ដែលរួមមាន Vietnam Airlines, Pacific Airlines និង Vietnam Air Services Company -- កំពុងដាក់លក់សំបុត្រចំនួនពីរលានសំបុត្រ។
អ្នកដំណើរអាចទិញសំបុត្របានចាប់ពីថ្ងៃទី ១៨ ខែសីហា នៅលើគេហទំព័រ កម្មវិធីទូរស័ព្ទដៃ និងការិយាល័យលក់សំបុត្ររបស់ Vietnam Airlines នៅទូទាំងប្រទេស។
ក្រុមហ៊ុន Vietnam Airlines Group ក៏នឹងផ្តល់អាទិភាពដល់ការបង្កើនជើងហោះហើរលើផ្លូវហោះហើរដែលមានតម្រូវការខ្ពស់ផងដែរ ដូចជាពីហាណូយទៅទីក្រុងហូជីមិញ វីញ (Vinh) កាន់ថឺ (Can Tho) និងភូកុក (Phu Quoc) ហើយនិងផ្លូវហោះហើរពីទីក្រុងហូជីមិញទៅដាណាំង (Da Nang) ហៃហ្វុង (Hai Phong) ថាញ់ហ័រ (Thanh Hoa) វីញ ដុងហយ (Dong Hoi) ហ្វេ (Hue) ផ្លៃកូ (Pleiku) ញ៉ាត្រាង (Nha Trang) និងគុយញ៉ុង (Quy Nhon)។
ក្រុមហ៊ុន Vietnam Airlines Group ក៏នឹងរក្សានូវនីតិវិធី និងស្តង់ដារបង្ការជំងឺរាតត្បាតគ្រប់ជ្រុងជ្រោយរបស់ខ្លួនផងដែរ ដើម្បីធានាសុវត្ថិភាពរបស់អ្នកដំណើរ និងសហគមន៍។ យន្តហោះ និងបរិក្ខារត្រូវបានសម្លាប់មេរោគ ហើយបុគ្គលិកត្រូវបានបំពាក់ដោយសម្លៀកបំពាក់ការពារ។ អ្នកដំណើរនឹងត្រូវវាស់កម្ដៅរាងកាយមុនពេលឡើងយន្តហោះ ហើយក៏ត្រូវបានតម្រូវឱ្យពាក់ម៉ាស់ការពារក្នុងអំឡុងពេលនៃការហោះហើរទាំងមូលផងដែរ។ សេវាកម្មនៅលើជើងហោះហើរក៏ត្រូវបានសម្រួលដើម្បីចៀសវាងការប៉ះពាល់។
សម្រាប់ព័ត៌មានបន្ថែម ការកក់ និងការចេញសំបុត្រ អ្នកដំណើររបស់ Vietnam Airlines និង VASCO អាចចូលទៅកាន់ www.vietnamairlines.com កម្មវិធីទូរស័ព្ទដៃ Vietnam Airlines ទំព័រ Facebook ផ្លូវការរបស់ Vietnam Airlines ទំនាក់ទំនងការិយាល័យលក់សំបុត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ ឬទូរស័ព្ទទៅកាន់លេខ 1900 1100 សម្រាប់សេវាអតិថិជន។
អ្នកដំណើររបស់ Pacific Airlines អាចចូលទៅកាន់ www.pacificairlines.com ទំព័រ Facebook ផ្លូវការ ឬទំនាក់ទំនងខ្សែទូរស័ព្ទក្តៅសេវាអតិថិជនតាមរយៈលេខ 1900 1550។