សូមចំណាំ៖ ព័ត៌មានថ្មីៗអំពីគោលដៅ បទពិសោធន៍ និងការធ្វើដំណើរនៅ Vietnam ស្វែងយល់ឥឡូវនេះ →
regent residences phu quoc

ម៉ាក Regent ត្រៀមបើកដំណើរការរីសត និងលំនៅឋាននៅកោះភូកុក

Dec 07, 2020 | សេចក្តីប្រកាសព័ត៌មាន

ហាណូយ, វៀតណាម (ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២០) -- ម៉ាកបដិសណ្ឋារកិច្ចប្រណីត The Regent បានប្រកាសពីការបើកដំណើរការអចលនទ្រព្យ និងលំនៅឋានថ្មីបំផុតរបស់ខ្លួននៅលើកោះភូកុកក្នុងឆមាសទីមួយនៃឆ្នាំ ២០២១។

The Regent Residences Phu Quoc នឹងមានទីតាំងស្ថិតនៅលើឆ្នេរ Long Beach ចម្ងាយ ១៥ នាទីពីអាកាសយានដ្ឋានអន្តរជាតិភូកុក។ រីសតនេះនឹងមានបន្ទប់ស៊ុយត និងវីឡាយ៉ាងប្រណីត ព្រមទាំងមានអាងហែលទឹកផ្ទាល់ខ្លួន ទិដ្ឋភាពដ៏ស្រស់ត្រកាល និងការរចនាផ្ទៃខាងក្នុងយ៉ាងទាន់សម័យស្របគ្នាយ៉ាងល្អឥតខ្ចោះជាមួយទស្សនីយភាពជុំវិញ។ គ្រឿងសម្រួលភាពងាយស្រួលនៅក្នុងទីតាំង រួមមាន ស្កាយបារ, ក្លឹបហាត់ប្រាណកម្រិត Deluxe, សេវាកម្មអ្នកបម្រើផ្ទាល់ខ្លួនកម្រិតជាន់ខ្ពស់, ភោជនីយដ្ឋាន fine dining និងស្ប៉ាលំដាប់ថ្នាក់ឆ្នើម។

The Regent Residences Phu Quoc នឹងក្លាយជាអចលនទ្រព្យ Regent ដំបូងគេដែលបើកទ្វារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចាប់តាំងពីក្រុមហ៊ុន InterContinental Hotels Group (IHG) បានទិញយកម៉ាកយីហោ Regent ក្នុងឆ្នាំ ២០១៨។ អចលនទ្រព្យនេះគឺជាផ្នែកមួយនៃ Phu Quoc Marina ដែលជាមជ្ឈមណ្ឌលប្រណីតពហុសេវាកម្មអភិវឌ្ឍន៍ដោយ BIM Group ដែលរួមមាន InterContinental Phu Quoc Long Beach និង Sailing Club Phu Quoc ផងដែរ។ 

The Regent Phu Quoc ត្រៀមនឹងបើកទ្វារនៅខែមេសា ឆ្នាំ ២០២១។ ចូលមើលគេហទំព័រផ្លូវការសម្រាប់ព័ត៌មានបន្ថែម៖ http://regentresidencesphuquoc.com/en/