ក្រោមប្រធានបទ «Growing Forward Together» ព្រឹត្តិការណ៍ ITE HCMC នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតសៃហ្គន (SECC ខណ្ឌ ៧ ទីក្រុងហូជីមិញ) ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២២។
តំណាងជាតិ និងអន្តរជាតិជាង ១.៥០០ នាក់ ដែលមកពីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ រីសត និងម៉ាកយីហោនានា នឹងចូលរួមក្នុងពិព័រណ៍នេះ។
ITE HCMC 2022 នឹងមានសកម្មភាពសំខាន់ៗដូចជា៖ កិច្ចប្រជុំកំពូលស្តីពីការស្តារឡើងវិញនូវទេសចរណ៍អន្តរជាតិចូលស្រុក និងការអភិវឌ្ឍប្រកបដោយចីរភាព, វេទិកាទេសចរណ៍ MICE វៀតណាម, និងរាត្រីវៀតណាម - ពិធីលៀងសាយភោជន៍ «The Essence of Vietnamese Rice» ព្រមទាំងស៊េរីសិក្ខាសាលាស្តីពីទីផ្សារទេសចរណ៍សំខាន់ៗ និងមានសក្តានុពល និងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យទេសចរណ៍។







