
ក្វាងនិញ, វៀតណាម (ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៨) -- នៅថ្ងៃទី ២០ ខែកក្កដា នាវាចរណ៍ Au Co Luxury Cruise បានទទួលស្វាគមន៍ភ្ញៀវ VIP ចំនួន ៦០ រូប ក្នុងព្រឹត្តិការណ៍ «Cruise of Summer Vibes» ដែលជាព្រឹត្តិការណ៍ស្នាក់នៅមួយយប់យ៉ាងពិសេស ដោយនាំភ្ញៀវទស្សនាជុំវិញឆកសមុទ្រយ៉ាងស៊ីវីល័យ ព្រមទាំងមានការបង្ហាញម៉ូដអាវយ៉ៃ (ao dai) យ៉ាងទាក់ទាញពីសំណាក់ Chula Fashion។
ដំណើរនាវាចរណ៍នេះគឺជាការដាស់អារម្មណ៍វិញ្ញាណទាំងឡាយឱ្យរំភើប និងបានផ្តល់នូវសេវាកម្មកម្រិតផ្កាយប្រាំ ព្រមទាំងកាលវិភាគធ្វើដំណើរដែលរៀបចំឡើងយ៉ាងពិសេសនៅចំកណ្តាលឆកសមុទ្រ Ha Long។ អ្នកដំណើរបានរីករាយជាមួយដំណើរកម្សាន្ត និងសកម្មភាពជាច្រើនដែលអបអរសាទររដូវក្តៅក្នុងប្រទេសវៀតណាម ដូចជាការប្រើប្រាស់អាងជេកគូស៊ី (jacuzzi) ដោយឥតគិតថ្លៃ ការភ្លក្សរសជាតិស្រាទំពាំងបាយជូរ និងការទស្សនាលូងភ្នំ។ ភ្ញៀវទាំងអស់ត្រូវបានបម្រើជូននូវអាហារថ្ងៃត្រង់ និងអាហារពេលល្ងាច ៥ មុខយ៉ាងប្រណិត ដែលរៀបចំឡើងពីគ្រឿងផ្សំក្នុងស្រុក និងទទួលបានគំនិតច្នៃប្រឌិតចេញពីសម្រស់ឆកសមុទ្រផ្ទាល់។
ចំណុចលេចធ្លោនៃបទពិសោធន៍នេះ គឺកម្មវិធីបង្ហាញម៉ូដដ៏ថ្លៃថ្នូរដោយ Chula Fashion។ ផ្ទះម៉ូដសម្លៀកបំពាក់របស់អេស្ប៉ាញ ដឹកនាំដោយអ្នកច្នៃម៉ូដ Diego Chula បានដាក់សម្ពោធកម្រងម៉ូដសម្លៀកបំពាក់ថ្មីពីរ ជាមួយនឹងការបង្ហាញម៉ូដយ៉ាងទាក់ទាញនៅលើដំបូលនាវា។ អ្នកច្នៃម៉ូដបានយកគំនិតច្នៃប្រឌិតចេញពីមហាសមុទ្រ ព្រមទាំងសម្រស់ធម្មជាតិនៃប្រទេសវៀតណាម និងរឿងព្រេងនៃ Au Co ដើម្បីបង្កើតម៉ូដសម្លៀកបំពាក់ដែលបានដាក់បង្ហាញ។ ភ្ញៀវកិត្តិយសមានការកោតសរសើរយ៉ាងខ្លាំងចំពោះព័ត៌មានលម្អិត និងការប៉ាក់ឌិនយ៉ាងផ្ចិតផ្ចង់នៃកម្រងម៉ូដថ្មីនេះ ដែលរួមមានសម្លៀកបំពាក់ប្រពៃណីអាវយ៉ៃ (ao dai) ព្រមទាំងរ៉ូបកុកតែលមានពណ៌ស្រស់ឆើតឆាយ និងរ៉ូបរាត្រីសមោសរដ៏ប្រណិត។
នាវាចរណ៍ Au Co Luxury Cruise បានបង្ហាញឱ្យឃើញថាជាទីតាំងដ៏ឥតខ្ចោះសម្រាប់កម្មវិធីបង្ហាញម៉ូដ និងព្រឹត្តិការណ៍នេះ ដោយមានបុគ្គលិកយកចិត្តទុកដាក់ និងបរិក្ខារទំនើបប្រណិត ដែលជួយលើកកម្ពស់បទពិសោធន៍នៅឯគោលដៅដ៏លេចធ្លោបំផុតមួយរបស់វៀតណាម។ «Cruise of Summer Vibes» បានប្រមូលផ្តុំសមាជិកមកពីស្ថាប័នព័ត៌មាន និងឧស្សាហកម្មទេសចរណ៍ ព្រមទាំងបានអបអរសាទរដល់ម្ចាស់ឧបត្ថម្ភធំៗរួមមាន Chula Fashion, MNguyen Media, ក្រុមហ៊ុន Da Loc Wine Company និងទស្សនាវដ្តី Travellive Magazine។
នាវាចរណ៍ Au Co Luxury Cruise គឺជានាវាចរណ៍ដំបូងគេដែលបាននាំយកភាពទំនើបប្រណិតកម្រិតជាន់ខ្ពស់មកកាន់លំហសមុទ្រ Ha Long ក្នុងឆ្នាំ ២០១២។ សេវាកម្មដ៏ប្រណិតរបស់ Au Co មានផ្តល់ជូននៅលើដំណើរកម្សាន្តពិសេសរយៈពេលបីថ្ងៃ ដែលគ្របដណ្តប់ពេញផ្ទៃនៃតំបន់បេតិកភណ្ឌពិភពលោក UNESCO ដ៏ល្បីល្បាញ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ Bhaya Cruises.
###