
ដាណាំង, វៀតណាម (ថ្ងៃទី 3 ខែឧសភា ឆ្នាំ 2019) -- Premier Village Danang Resort កំពុងបើកសម្ពោធកម្មវិធីប្រូម៉ូសិនពិសេសដើម្បីអបអរសាទរការមកដល់នៃរដូវក្ដៅ។ ចាប់ពីពេលនេះរហូតដល់ដាច់ខែ ភ្ញៀវទេសចរអាចទទួលបានការបញ្ចុះតម្លៃរហូតដល់ 25% សម្រាប់ការស្នាក់នៅដែលបានកក់ និងចូលស្នាក់នៅក្នុងខែឧសភា ឆ្នាំ 2019។
ការបញ្ចុះតម្លៃនេះអាចប្រើប្រាស់បាននៅគ្រប់វីឡាកម្រិតផ្កាយប្រាំទាំង 111 របស់រីសត។ Premier Village Danang Resort ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌ My An នៃទីក្រុងដាណាំង និងគ្រប់គ្រងដោយក្រុមហ៊ុន Accor Hotels ផ្តល់ជូនភ្ញៀវនូវវីឡាដែលមានទិដ្ឋភាពសមុទ្រ ឬសួនច្បារ អាចទទួលភ្ញៀវបានរហូតដល់ 10 នាក់ ដោយដើរតែប៉ុន្មានជំហានប៉ុណ្ណោះពីឆ្នេរ My Khe។
Premier Village Danang Resort គឺជាទីតាំងដ៏ស័ក្តិសមបំផុតសម្រាប់គូស្នេហ៍ គ្រួសារ ឬក្រុមមិត្តភក្តិដែលស្វែងរកការវិស្សមកាលនៅក្នុងទីក្រុងឆ្នេរសមុទ្រដ៏រស់រវើកបំផុតរបស់វៀតណាម។ សេវាកម្ម និងផ្ទៃក្នុងសម្រាប់ភ្ញៀវរួមមាន ភោជនីយដ្ឋានចំនួនពីរ ស្ប៉ានិងអាងហែលទឹកស្ប៉ា បន្ទប់ស៊ូណាស្ងួតនិងសើម សេវាកម្ម VIP និងសេវាមើលថែក្មេងនៅ Children’s Club ដែលមានបន្ទប់លេងកម្សាន្ត និងមានការត្រួតពិនិត្យដោយ អ្នកមើលថែទារកអាជីព។ រីសតនេះត្រូវបានគេកោតសរសើរ ចំពោះបរិក្ខារតម្រូវតាមគ្រួសារ ហើយ បានជាប់ចំណាត់ថ្នាក់លេខពីរនៅលើបញ្ជីរីសតគ្រួសារកំពូលៗក្នុងពិភពលោករបស់ TripAdvisor។
Premier Village Danang Resort អាចជួយភ្ញៀវក្នុងការប្រើប្រាស់ពេលវេលារបស់ពួកគេនៅដាណាំងឱ្យមានប្រសិទ្ធភាពបំផុត ដោយការរៀបចំ ដំណើរផ្លូវទៅកាន់ក្រុងបុរាណ Hoi An, តំបន់ប្រាសាទ My Son Sanctuary និងឆ្នេរ Lang Co Beach។ ភ្ញៀវក៏អាចកក់ការទស្សនា Sun World Danang Wonders, ស្ពានមាស Golden Bridge នៅ Sun World Ba Na Hills, ឧបទ្វីប Son Tra, ភ្នំ Marble Mountain និងទីលានវាយកូនហ្គោលល្បីៗលើពិភពលោកនៅក្បែរនោះផងដែរ។
ចូលមើល គេហទំព័រផ្លូវការ សម្រាប់ព័ត៌មានលម្អិតបន្ថែម។
###
លក្ខខណ្ឌផ្សេងៗ៖
រយៈពេលកក់៖ ថ្ងៃទី 11 មេសា 2019 - ថ្ងៃទី 31 ឧសភា 2019
រយៈពេលវិស្សមកាល៖ ថ្ងៃទី 1 ឧសភា 2019 - ថ្ងៃទី 31 ឧសភា 2019
អនុវត្តតាមលក្ខខណ្ឌនៃការកក់។
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖
ទូរសព្ទ៖ +0236 3919 999.
អ៊ីមែល៖ h9530@accor.com