
ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៩ (ដាណាំង ប្រទេសវៀតណាម) -- រីសត InterContinental Danang Sun Peninsula Resort ទទួលបានពានរង្វាន់ជាច្រើននៅក្នុងកម្មវិធី World’s Best Awards 2019 កាលពីថ្ងៃទី ១២ ខែកក្កដា។ ម្ចាស់ពានរង្វាន់ទាំងឡាយត្រូវបានប្រកាសដោយ Travel + Leisure តាមអនឡាញ និងនៅក្នុងទស្សនាវដ្តីបោះពុម្ភផ្សាយប្រចាំខែសីហា ឆ្នាំ ២០១៩។
World’s Best Awards គឺជាពានរង្វាន់ដ៏មានកិត្យានុភាពក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ ដែលរៀបចំឡើងដោយទស្សនាវដ្តី Travel+Leisure ដែលជាទស្សនាវដ្តីទេសចរណ៍ដ៏មានកេរ្តិ៍ឈ្មោះបំផុតមួយក្នុងពិភពលោក។ ម្ចាស់ពានរង្វាន់ត្រូវបានជ្រើសរើសជារៀងរាល់ឆ្នាំផ្អែកលើការបោះឆ្នោតពីអ្នកអាននៅជុំវិញពិភពលោក។
នៅឆ្នាំនេះ រីសត InterContinental Danang Sun Peninsula Resort ត្រូវបានកោតសរសើរក្នុងបញ្ជីជាច្រើន រាប់បញ្ចូលទាំងសណ្ឋាគារល្អបំផុតទាំង ១០០ ក្នុងពិភពលោក សណ្ឋាគាររីសតល្អបំផុតទាំង ១៥ ក្នុងតំបន់អាស៊ី និងសណ្ឋាគាររីសតល្អបំផុតទាំង ១០ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ HARNN Heritage Spa របស់រីសតនេះក៏ត្រូវបានជ្រើសរើសជាស្ប៉ារីសតប្រណីតល្អបំផុតនៅវៀតណាមផងដែរ។
លោក Seif Hamdy អ្នកគ្រប់គ្រងទូទៅបានមានប្រសាសន៍ថា “យើងខ្ញុំរីករាយយ៉ាងខ្លាំងដែលត្រូវបានទទួលស្គាល់ដោយអ្នកអាន Travel+Leisure ថាជាកន្លែងរីសតដ៏ល្អបំផុតមួយក្នុងតំបន់ និងក្នុងពិភពលោក។ ពានរង្វាន់ទាំងនេះគឺជាសាក្សីបញ្ជាក់ពីការលះបង់ និងក្តីស្រឡាញ់ដែលក្រុមការងាររបស់យើងបានដាក់បញ្ចូលក្នុងការផ្តល់ជូននូវបទពិសោធន៍ប្រណីតភាពផ្ទាល់ខ្លួនប្លែកពីគេ ជាមួយនឹងភាពកក់ក្តៅ និងវប្បធម៌វៀតណាមដ៏ពិតប្រាកដដែលភ្ញៀវរបស់យើងចូលចិត្ត”។
រីសត InterContinental Danang Sun Peninsula Resort ត្រូវបានអភិវឌ្ឍដោយ Sun Group និងគ្រប់គ្រងដោយ InterContinental Hotel Group។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ គេហទំព័រផ្លូវការរបស់ Sun Group។