
ភូកុក (PHU QUOC), វៀតណាម (ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១) -- សារមន្ទីរតុក្កតាខ្លាឃ្មុំ Teddy ដំបូងគេបង្អស់របស់ប្រទេសវៀតណាម គ្រោងនឹងបើកទ្វារនៅថ្ងៃទី២១ ខែមេសា នៅឯរមណីយដ្ឋានទេសចរណ៍ចុងក្រោយបង្អស់របស់ Vinpearl គឺ Phu Quoc United Center។
ជាសាខាយ៉ាងផ្លូវការនៃខ្សែសង្វាក់ Jeju Teddy Bear Museum របស់កូរ៉េខាងត្បូង សារមន្ទីរ Teddy Bear Museum Phu Quoc United Center គឺជាសារមន្ទីរទីប្រាំបីនៃប្រភេទនេះនៅលើពិភពលោក។ ដោយមានទីតាំងស្ថិតនៅចំកណ្តាល «ទីក្រុងមិនចេះដេក» Grand World សារមន្ទីរនេះមានផ្ទៃក្រឡាសរុប ១.៥០០m² និងដាក់បង្ហាញតុក្កតាខ្លាឃ្មុំ Teddy ធ្វើដោយដៃជាង ៥០០ ក្បាល។
នៅពេលមកដល់ទ្វារចូល ភ្ញៀវទេសចរនឹងត្រូវស្វាគមន៍ដោយរូបសំណាកតុក្កតាខ្លាឃ្មុំ Teddy ដ៏ធំសម្បើមដែលមានកម្ពស់ ១៥ ម៉ែត្រ ដែលជានិមិត្តរូបដ៏ល្បីល្បាញនៅគ្រប់សារមន្ទីរ Teddy Bear ទាំងអស់ជុំវិញពិភពលោក។ នៅខាងក្នុង មានការផ្សងព្រេងដែលទទួលបានគំនិតបណ្តាលចិត្តពីរឿង Indiana Jones ដោយមានតុក្កតាខ្លាឃ្មុំដើរតួក្នុងបរិយាកាសនៅអាមេរិកខាងត្បូង អេហ្ស៊ីបបុរាណ អាត្លង់ទីស និងទីកន្លែងជាច្រើនទៀត។
ការដាក់បង្ហាញពិសេសបែបវៀតណាមរបស់សារមន្ទីរនេះ រួមមានតុក្កតាខ្លាឃ្មុំពាក់អាវអៅយ៉ាយ (ao dai) និងមួកកោណនៅ Hue ការជិះទូកកម្សាន្តជុំវិញឆកសមុទ្រ Ha Long ធ្វើជាអ្នកគាំទ្របាល់ទាត់អបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិ ឬកំពុងរីករាយនឹងវិស្សមកាលនៅ Vinpearl។
ភ្ញៀវទេសចរអាចចូលរួមក្នុងល្បែងកម្សាន្តអន្តរកម្ម សិក្ខាសាលា DIY គូររូបព្រាងផ្ទាល់ ឬសម្រាកលំហែកាយនៅ Teddy Bear Cafe នៅជាន់ខាងក្រោម បន្ទាប់ពីទស្សនាការពិព័រណ៍រួច។
ជាមួយនឹងកន្លែងទាក់ទាញថ្មីនេះនៅ Grand World ក្រុមហ៊ុន Vinpearl សង្ឃឹមថានឹងទទួលស្វាគមន៍ភ្ញៀវទេសចរកាន់តែច្រើនមកកាន់ «ទីក្រុងមិនចេះដេក» Phu Quoc United Center និងធ្វើឱ្យកោះភូកុក (Phu Quoc Island) ក្លាយជាគោលដៅទេសចរណ៍ដែលមិនអាចរំលងបាននៅអាស៊ី។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ Phu Quoc United Center