សូមចំណាំ៖ ព័ត៌មានថ្មីៗអំពីគោលដៅ បទពិសោធន៍ និងការធ្វើដំណើរនៅ Vietnam ស្វែងយល់ឥឡូវនេះ →

ពិធីបុណ្យក្វាន់ធេអាំ ក្រុងដាណាំង

ពិធីបុណ្យក្វាន់ធេអាំ (Quan The Am) ដែលជាសកម្មភាពជំនឿសាសនាដ៏ធំបំផុតមួយនៅទូទាំងប្រទេស នៅតំបន់ភ្នំងូហាញសើន (Ngu Hanh Son) ក្នុងទីក្រុងដាណាំង ត្រូវបានរៀបចំឡើងជាៀងរាល់ឆ្នាំចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ នៃខែទី ២ តាមចន្ទគតិ។ ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងក្នុងគោលបំណងបួងសួងសុំឱ្យប្រទេសជាតិមានសុខសន្តិភាព និងរុងរឿង ព្រមទាំងឱ្យជីវិតមនុស្សគ្រប់រូបជួបតែភាពបរិបូណ៌ សុខសាន្ត និងសំណាងល្អ។ 

ព្រឹត្តិការណ៍ព្រះពុទ្ធសាសនារយៈពេល ៣ ថ្ងៃនេះ ត្រូវបានអមដោយសកម្មភាពវប្បធម៌ និងកីឡាយ៉ាងអធិកអធម។ សកម្មភាពទាំងនោះរួមមាន ពិធីដង្ហែ ពិធីសម្តែងក្លែងខ្លួន ជ្រុងតែអក្សរផ្ចង់ ពិធីបួងសួងសុំសន្តិភាព ការប្រកួតប្រណាំងទូក ពិធីបណ្តែតប្រទីប ល្បែងប្រជាប្រិយ និងការសម្តែងចម្រៀងប្រជាប្រិយ។