
ហាណូយ, វៀតណាម (ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៩) -- ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ កំពុងនាំមកជូនអ្នកធ្វើដំណើរនូវព្រឹត្តិការណ៍ Vietnam Airlines Festa លើកដំបូង ដែលនឹងត្រូវរៀបចំឡើងនៅសួនផ្កា Ly Thai To ក្រោមប្រធានបទ "ពិធីបុណ្យចូលឆ្នាំប្រពៃណី Tet" ចាប់ពីម៉ោង ១១ ព្រឹក ដល់ម៉ោង ៧ យប់ នាថ្ងៃទី ២៣-២៤ ខែកុម្ភៈ ឆ្នាំ ២០១៩។ ព្រឹត្តិការណ៍នេះមានទីតាំងស្ថិតនៅក្នុងខណ្ឌ Hoan Kiem ដ៏មានប្រវត្តិសាស្ត្រនៃទីក្រុងហាណូយ ហើយនឹងមានសកម្មភាពព្រមទាំងកម្មវិធីប្រូម៉ូសិនពិសេសៗសម្រាប់អ្នកធ្វើដំណើរ និងប្រជាជនក្នុងស្រុកនៅក្នុងរាជធានី។
ចាប់ពីពេលនេះតទៅ Festa នឹងក្លាយជាព្រឹត្តិការណ៍ទៀងទាត់ដែលត្រូវបានរៀបចំឡើងរៀងរាល់ពីរខែម្តង នៅក្នុងស៊េរីកម្មវិធីអភិវឌ្ឍន៍ទេសចរណ៍ វប្បធម៌ និងសង្គម រវាងក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ។
នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines នឹងដាក់ចេញនូវកម្មវិធី "Buddha Land Journey" ដោយមានការផ្តល់ជូនតម្លៃពិសេស ២០៩,០០០ ដុង (VND) លើការធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា (មិនរាប់បញ្ចូលពន្ធ និងកម្រៃផ្សេងៗ)។ ក្រុមហ៊ុនអាកាសចរណ៍នេះក៏ផ្ដល់ជូនលេខកូដបញ្ចុះតម្លៃរហូតដល់ ៥០% ចំនួន ២,០០០ កូដ ដល់អ្នកចូលទស្សនាផងដែរ។
អតិថិជនដែលចូលចិត្តការធ្វើដំណើរក៏អាចទទួលបានកញ្ចប់រួម (combo) ពីក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines និង Vinpearl ផងដែរ។ ការផ្តល់ជូននេះរួមមានការស្នាក់នៅរយៈពេលបីថ្ងៃពីរយប់នៅរីសត Vinpearl ក្នុងតម្លៃ ៧,៩៩០,០០០ ដុង (VND) ហើយមានផ្តល់ជូនផ្តាច់មុខតែនៅក្នុងព្រឹត្តិការណ៍នេះប៉ុណ្ណោះ។
អ្នកចូលទស្សនាដែលចូលរួមព្រឹត្តិការណ៍ Festa មានសិទ្ធិចូលរួមការចាប់ឆ្នោតផ្សងសំណាងដើម្បីឈ្នះរង្វាន់ដូចជា សំបុត្រយន្តហោះឥតគិតថ្លៃ វ៉ៅឆើជើងហោះហើរដែលមានតម្លៃ ១,០០០,០០០ ដុង (VND) វ៉ៅឆើសេវាកម្មសម្រាប់អាកាសយានដ្ឋាន និងវ៉ៅឆើវិស្សមកាលនៅ Vinoasis និង Vinpearl។ គណៈកម្មាធិការរៀបចំក៏នឹងរៀបចំកាដូ ១០០ រង្វាន់ សម្រាប់ភ្ញៀវ ១០០ នាក់ដំបូងដែលបានឆែកអ៊ីន (check-in) នៅព្រឹត្តិការណ៍នេះផងដែរ។
ជាមួយនឹងបរិយាកាសរដូវផ្កាឈីក ការប្រារព្ធពិធី Vietnam Airlines Festa គឺជាឱកាសមួយសម្រាប់ប្រជាជនហាណូយ និងអ្នកទស្សនា ក្នុងការរីករាយទស្សនាការសម្តែងសិល្បៈដ៏ជក់ចិត្ត និងសកម្មភាពប្រជាប្រិយប្រពៃណីពិសេសៗ ដែលសន្យានាំមកនូវបទពិសោធន៍ដ៏ចងចាំមួយ។
###
សម្រាប់ព័ត៌មានសារព័ត៌មាន សូមទាក់ទង៖
Vietnam Airlines Corporation
No. 200 Nguyen Son Street, Long Bien, Ha Noi
Hotline PR: 0903242577
Email: public-relations@vietnamairlines.com
សម្រាប់ព័ត៌មានលម្អិតបន្ថែម និងការកក់សំបុត្រ អតិថិជនអាច ចូលមើលគេហទំព័រ, ទំព័រ Facebook, ទាក់ទងភ្នាក់ងារ Vietnam Airlines, ការិយាល័យលក់សំបុត្រទូទាំងប្រទេសវៀតណាម ឬមជ្ឈមណ្ឌលថែទាំអតិថិជនទូទៅ 1900 1100។