
លោក Greg Norman ដែលជាសមាជិក World Golf Hall of Fame នាំផ្លូវអ្នកលេងកូនហ្គោលទស្សនាជុំវិញទីលានរបស់លោកតាមរយៈការទស្សនា 360 ដឺក្រេ
ហាណូយ ប្រទេសវៀតណាម (ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២០) -- គេហទំព័រទេសចរណ៍ជាតិរបស់វៀតណាមបានសហការជាមួយជើងឯកកីឡាកូនហ្គោលពិភពលោក Greg Norman ដើម្បីបង្កើតការដាក់បង្ហាញតាមអនឡាញនូវផលិតផលទេសចរណ៍កូនហ្គោលកំពូលៗរបស់ប្រទេស។ ផ្នែកកូនហ្គោលថ្មីនៃគេហទំព័រនេះមានគោលបំណងបំផុសគំនិតអ្នកលេងកូនហ្គោលឱ្យជ្រើសរើសយកប្រទេសវៀតណាម នៅពេលព្រំដែនបើកឡើងវិញ។
ត្រូវបានបង្ហោះនៅលើ vietnam.travel មាតិកាថ្មីនេះមានរួមបញ្ចូលនូវការទស្សនាអន្តរកម្ម 360 ដឺក្រេចំនួន ៦ នៃទីលានកូនហ្គោលនៅភាគកណ្តាល និងភាគខាងត្បូងប្រទេសវៀតណាម អត្ថបទ និងរូបថតពីទីលានកូនហ្គោលដែលត្រូវតែទៅលេងនៅវៀតណាម ព្រមទាំងគន្លឹះធ្វើដំណើរនៅវៀតណាមសម្រាប់អ្នកលេងកូនហ្គោលដែលរៀបចំឡើងដោយផ្ទាល់ដោយទូតសុឆន្ទៈទេសចរណ៍វៀតណាម គឺលោក 'The Shark'។
តាមរយៈការទស្សនា 360 ដឺក្រេដែលមានកម្រិតច្បាស់ខ្ពស់ អ្នកលេងកូនហ្គោលអាចទស្សនាជុំវិញរន្ធកូនហ្គោលដែលមានទេសភាពស្រស់ស្អាតបំផុតនៅ Laguna Lang Co Golf Club, Ba Na Hills Golf Club, BRG Danang Golf Resort, Hoiana Shores Golf Club, KN Golf Links Cam Ranh, និង The Bluffs Ho Tram Strip Golf Course។
លោក Greg Norman ដែលជាសមាជិក World Golf Hall of Fame បានថតសំឡេងណែនាំពិសេស និងការនាំផ្លូវទស្សនាទីលានទាំងបីដែលត្រូវបានអភិវឌ្ឍនៅវៀតណាមដោយក្រុមហ៊ុនរបស់លោកគឺ Greg Norman Golf Course Design។ អ្នកលេងកូនហ្គោលអាចស្តាប់គន្លឹះ និងមតិយោបល់របស់លោក Norman អំពីទីលានកូនហ្គោលនីមួយៗដោយចុចលើរូបតំណាងឆ្មាមហាសមុទ្រ (shark icon) នៅក្នុងការទស្សនា។
លើសពីនេះនៅលើគេហទំព័រ អ្នកលេងកូនហ្គោលនឹងស្វែងរកឃើញការធ្វើដំណើរទូទាំងប្រទេសវៀតណាម ជាមួយនឹងការណែនាំពី Greg Norman អំពីកន្លែងលេង ស្នាក់នៅ និងហូបចុក បញ្ជីទីលានកូនហ្គោលកំពូលៗទាំង ១២ នៅក្នុងប្រទេស និងរឿងរ៉ាវអំពីគោលដៅល្អបំផុតរបស់វៀតណាមសម្រាប់អ្នកលេងកូនហ្គោល និងគ្រួសាររបស់ពួកគេ។
ដើម្បីមើលបន្ថែម សូមចូលទៅកាន់៖ https://vietnam.travel/things-to-do/golf
###
អំពី TAB
ក្រុមប្រឹក្សាប្រឹក្សាយោបល់ទេសចរណ៍ (TAB) ត្រូវបានតំណាងដោយភាគីពាក់ព័ន្ធទេសចរណ៍ឈានមុខគេរបស់វៀតណាម ហើយបានចុះកិច្ចព្រមព្រៀងដៃគូរវាងរដ្ឋ និងឯកជនជាមួយអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម (VNAT)។ TAB រួមមានតំណាងមកពីថ្នាក់ដឹកនាំឧស្សាហកម្មយ៉ាងទូលំទូលាយនៅក្នុងវិស័យទេសចរណ៍ និងការធ្វើដំណើររបស់វៀតណាម។ បេសកកម្មរបស់ TAB គឺដើម្បីបង្កើនផលប្រយោជន៍ប្រកួតប្រជែងរបស់វៀតណាមក្នុងនាមជាគោលដៅទេសចរណ៍ និងការធ្វើដំណើរប្រកបដោយចីរភាព ដោយទាញយកប្រយោជន៍ពីធនធានរដ្ឋ និងឯកជនរបស់ប្រទេស ដូច្នេះបង្កើតបានជារយុទ្ធសាស្ត្រឧស្សាហកម្មដែលមានភាពស៊ីសង្វាក់គ្នា និងគ្រប់ជ្រុងជ្រោយ។ TAB សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយរបស់ខ្លួន៖ BIM Land, Visa និង Vinpearl -- ដែលម្នាក់ៗបានចូលរួមចំណែកដល់មូលនិធិគ្រប់គ្រងឯកជនដែលឧទ្ទិសដល់ការលើកកម្ពស់ទេសចរណ៍ក្នុងប្រទេសវៀតណាម។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
លោកស្រី Francesca Hughes - អ្នកគ្រប់គ្រងម៉ាកយីហោ
marketing@tabvietnam.vn
លោក Hoang Nhan Chinh - លេខាធិការដ្ឋាន TAB
chinh@tabvietnam.vn