សូមចំណាំ៖ ព័ត៌មានថ្មីៗអំពីគោលដៅ បទពិសោធន៍ និងការធ្វើដំណើរនៅ Vietnam ស្វែងយល់ឥឡូវនេះ →

ដំណឹងធំ! ប្រទេសវៀតណាមអនុម័តការពន្យារពេលទិដ្ឋាការអេឡិចត្រូនិក (e-visa) រហូតដល់ ៩០ ថ្ងៃ

ចាប់ពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣ រយៈពេលនៃទិដ្ឋាការអេឡិចត្រូនិក (e-visa) នឹងត្រូវកើនឡើងពី ៣០ ថ្ងៃ ទៅ ៩០ ថ្ងៃ ដោយមានពលុពលភាពសម្រាប់ការចូលចេញច្រើនលើក ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរអន្តរជាតិ។ នេះគឺជាគោលនយោបាយថ្មីដែលត្រូវបានអនុម័តដោយរដ្ឋសភានៃប្រទេសវៀតណាម ដើម្បីសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាប្រទេសវៀតណាម។


ដូចនេះ នៅពេលទទួលបានទិដ្ឋាការអេឡិចត្រូនិក (e-visa) ជនបរទេសអាចចូលនិងចេញបានមិនកំណត់ចំនួនដងក្នុងរយៈពេល ៩០ ថ្ងៃ ដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីសុំទិដ្ឋាការថ្មីនោះទេ។

ដំណឹងល្អមួយទៀត! ពលរដ្ឋនៃបណ្តាប្រទេសដែលត្រូវបានប្រទេសវៀតណាមលើកលែងទិដ្ឋាការជាឯកតោភាគី នឹងត្រូវអនុញ្ញាតឱ្យស្នាក់នៅបណ្តោះអាសន្នរយៈពេល ៤៥ ថ្ងៃ (កើនឡើងពី ១៥ ថ្ងៃ) ហើយអាចត្រូវបានពិចារណាសម្រាប់ការផ្តល់ទិដ្ឋាការ និងការបន្តរយៈពេលស្នាក់នៅបណ្តោះអាសន្នទៅតាមបទប្បញ្ញត្តិ។

ឥឡូវនេះ សូមរៀបចំវ៉ាលីរបស់អ្នក ហើយមកទទួលយកបទពិសោធន៍ដ៏រីករាយពេញលេញនៅក្នុងប្រទេសវៀតណាម!

ភ្ញៀវទេសចរបរទេសនៅ Ninh Binh