សូមចំណាំ៖ ព័ត៌មានថ្មីៗអំពីគោលដៅ បទពិសោធន៍ និងការធ្វើដំណើរនៅ Vietnam ស្វែងយល់ឥឡូវនេះ →

ហាឡុង

សម្រាប់មនុស្សជាច្រើន ទេសភាពសមុទ្រនៃឈូងសមុទ្រហាឡុង គឺតំណាងឱ្យប្រទេសវៀតណាម។ នាវាទេសចរណ៍នានាធ្វើដំណើរកាត់ទឹកពណ៌បៃតងត្បូងមរកតក្នុងចំណោម កោះតូចធំរដុបជាច្រើនរាប់មិនអស់ ដោយឈប់នៅរូងភ្នំដ៏អស្ចារ្យដែលអ្នកទស្សនាអាចដើរទស្សនា និងគយគន់ទ្រង់ទ្រាយថ្មអាយុកាលរាប់សតវត្សរ៍ដ៏គួរឱ្យចាប់អារម្មណ៍។ ភាពស្រស់ស្អាតដ៏អាថ៌កំបាំងរបស់ឈូងសមុទ្រហាឡុង បានធ្វើឱ្យវាក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេស ប៉ុន្តែអ្នកនៅតែអាចស្វែងរកជ្រុងស្ងាត់ជ្រងំផ្ទាល់ខ្លួនរបស់អ្នកបានដដែល។

ពេលវេលាល្អបំផុត កញ្ញា - វិច្ឆិកា

រដូវស្លឹកឈើជ្រុះ និងរដូវផ្ការីកនាំមកនូវថ្ងៃដ៏ស្រឡះ និងស្ងប់ស្ងាត់សម្រាប់ការជិះកាណូតកម្សាន្ត ខណៈដែលរដូវក្តៅមានកំដៅខ្លាំង និងមានឱកាសមានព្យុះ។

អាកាសធាតុ និងបរិយាកាស អាកាសធាតុត្រូពិចរង

រដូវក្តៅមានកំដៅ និងសើម ហើយរដូវរងាមានអាកាសធាតុត្រជាក់ និងស្ងួតជាងមុន ព្រមទាំងមានអ័ព្ទស្រទន់ៗពីលើឈូងសមុទ្រ។

របៀបទៅដល់ ផ្លូវល្បឿនលឿនពីហាណូយ

ប្រហែលពីរម៉ោងកន្លះដោយការធ្វើដំណើរតាមផ្លូវគោកពីទីក្រុងហាណូយ ជាមួយនឹងការផ្ទេរតាមនាវាទេសចរណ៍ពីកំពង់ផែ Tuan Chau និង Bai Chay។

អ្វីដែលគួរធ្វើនៅ ហាឡុង

ជិះកាណូតកម្សាន្តក្នុងឈូងសមុទ្រ

គ្មានអ្វីដែលប្រសើរជាងការចំណាយពេលគយគន់ព្រះអាទិត្យលិចលើផ្ទៃទឹកស្ងប់ស្ងាត់នៃឈូងសមុទ្រហាឡុង និងភ្ញាក់ពីគេងក្នុងព្រឹកដ៏ស្ងប់ស្ងាត់ដែលព័ទ្ធជុំវិញដោយភ្នំថ្មកំបោរនោះទេ។ ការសម្រាកលំហែកាយនៅលើដំបូលកប៉ាល់ដែលព័ទ្ធជុំវិញដោយទេសភាពដ៏អស្ចារ្យ គឺជាចំណុចលេចធ្លោនៃការធ្វើដំណើរដ៏ច្រើន។

ស្វែងយល់ពីភូមិអណ្តែតទឹក

ឈូងសមុទ្រហាឡុងមិនត្រឹមតែជាកន្លែងដែលត្រូវបានចុះបញ្ជីដោយអង្គការយូណេស្កូប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងរស់នៅរបស់សហគមន៍នេសាទជាច្រើនដែលបានរស់នៅលើផ្ទៃទឹកអស់ជាច្រើនសតវត្សរ៍ផងដែរ។ សូមធ្វើដំណើរកម្សាន្តតាមទូកជុំវិញភូមិអណ្តែតទឹក ដើម្បីទស្សនាទិដ្ឋភាពនៃរបៀបរស់នៅដ៏កម្រ និងស្រស់ស្អាតនេះ។

ចែវទូកកាយ៉ាក

ទោះបីជាអ្នកមិនមែនជាអ្នកចែវទូកកាយ៉ាកដែលមានបទពិសោធន៍ក៏ដោយ ក៏អ្នកមិនអាចខកខានឱកាសក្នុងការធ្វើដំណើរជុំវិញទេសភាពសមុទ្រដ៏ស្រស់ស្អាតរបស់ហាឡុងបានដែរ។ ពេលវេលាមុនពេលព្រះអាទិត្យលិចបន្តិច គឺជាពេលវេលាដ៏សាកសមបំផុតក្នុងការចែវទូកកាយ៉ាក ដើម្បីមើលបឹងធម្មជាតិដ៏ស្ងប់ស្ងាត់ និងទូកនេសាទជិតៗ។

ឡើងចូលក្នុងរូងភ្នំ

នៅក្រោមថ្ម និងព្រៃឈើរបស់ពួកវា ភ្នំថ្មកំបោរបុរាណជាច្រើនរបស់ហាឡុងត្រូវបានច្រោះដោយទឹកភ្លៀង និងចរន្តទឹក។ សូមចូលទៅមើលខាងក្នុងនៃភាពអស្ចារ្យផ្នែកភូគព្ស្ដសាស្ត្រទាំងនេះដោយជើង — ខ្លះចង្អៀតរីឯខ្លះទៀតធំធេងមហិមា។

សាកល្បងឡើងភ្នំថ្មកំបោរ

មានផ្លូវរាប់មិនអស់នៅក្នុងឈូងសមុទ្រដើម្បីធ្វើឱ្យអ្នកចូលចិត្តការឡើងភ្នំមានភាពសប្បាយរីករាយ។ ការឡើងភ្នំលើទឹកជ្រៅកំពុងតែមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងនៅក្នុងឈូងសមុទ្រហាឡុងដ៏ស្រស់ស្អាត និងឈូងសមុទ្រឡានហ្គា ជាពិសេសនៅលើកោះមេអំបៅ។

ដំណើរទស្សនកិច្ច ៣៦០ ដឺក្រេនៃ ហាឡុង

ទីតាំងជិតខាង

កំពុងបង្ហាញ 3 ក្នុងចំណោម ទីតាំងទាំងអស់