
ទីក្រុងហូជីមិញ ប្រទេសវៀតណាម (ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៨) ― ក្រុមហ៊ុន Thien Minh Group Hospitality (TMGH) បានពង្រីកបញ្ជីភោជនីយដ្ឋានវៀតណាមសម័យទំនើបរបស់ខ្លួន ជាមួយនឹងការបើកសម្ពោធភោជនីយដ្ឋាន Spice Viet Saigon នៅខណ្ឌ ៣ នៃទីក្រុងហូជីមិញ នាដើមខែតុលានេះ។
ស្ថិតនៅ ចំកណ្តាលបេះដូងនៃមជ្ឈមណ្ឌលភាគខាងត្បូង ភោជនីយដ្ឋានបែប farm-to-table (ពីកសិដ្ឋានទៅកាន់តុអាហារ) មួយនេះ ផ្តោតសំខាន់លើគ្រឿងផ្សំស្រស់ៗតាមរដូវកាល ដែលទទួលបានពីប្រភពក្នុងស្រុកក្នុងកាំ ៣០ គីឡូម៉ែត្រ។ ម៉ឺនុយអាហារមានមុខម្ហូបពេញនិយមរបស់វៀតណាមមកពីទូទាំងប្រទេស ដូចជា ខសាច់គោ Bò kho 8 giờ ដែលរំងាស់រយៈពេល ៨ ម៉ោង និង Bún chả Hà Nội ដែលជាមុខម្ហូបនំបញ្ចុកសាច់ជ្រូកអាំងដ៏ល្បីល្បាញមកពីរាជធានី។
ម៉ឺនុយអាហារក៏មានរួមបញ្ចូលនូវមុខម្ហូបល្បីៗប្រចាំតំបន់នៃទីក្រុងហូជីមិញផងដែរ។ មុខម្ហូបលេចធ្លោរួមមាន Bánh tráng trộn ដែលជាអាហារសម្រន់តាមចិញ្ចើមផ្លូវដ៏ឆ្ងាញ់ពិសា ក៏ដូចជា Cơm tấm sườn bì ដែលជាបាយបាក់ជាមួយឆ្អឹងជំនីរជ្រូកអាំង។
សម្រាប់ក្រុម និងព្រឹត្តិការណ៍ពិសេសៗ ភោជនីយដ្ឋាន Spice Viet Saigon នឹងផ្តល់ជូននូវឈុតម៉ឺនុយអាហារដែលមានតម្លៃប្រកួតប្រជែង សម្រាប់គ្រប់ថវិកា និងឱកាសទាំងអស់។
Spice Viet Saigon គឺជាសាខាទីបីនៅក្នុងម៉ាកសញ្ញា Spice Viet។ សាខាទីបួនត្រូវបានគ្រោងនឹងបើកនៅទីក្រុងឡុងដ៍នៅដើមឆ្នាំ ២០១៩ ដោយមានសាខានៅហាណូយ និងម៉ូស្គូ នឹងបើកដំណើរការតាមក្រោយក្នុងពេលឆាប់ៗនេះ។
ផ្ទះលេខ ១៥៧ ផ្លូវ Pasteur, សង្កាត់ ៦, ខណ្ឌ ៣, ទីក្រុងហូជីមិញ
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការកក់ទុក សូមអញ្ជើញទៅកាន់ ផ្ទះលេខ ១៥៧ ផ្លូវ Pasteur, សង្កាត់ ៦, ខណ្ឌ ៣, ទីក្រុងហូជីមិញ ឬចូលទៅកាន់គេហទំព័រផ្លូវការរបស់ Spice Viet Saigon៖ www.eatspiceviet.com
###