សូមចំណាំ៖ ព័ត៌មានថ្មីៗអំពីគោលដៅ បទពិសោធន៍ និងការធ្វើដំណើរនៅ Vietnam ស្វែងយល់ឥឡូវនេះ →
  • សិល្បៈ និងវប្បធម៌

    របៀងនៃរាជវាំង Imperial Citadel នៅ Hue។ រូបថតដោយ Aaron Joel Santos

នៅក្នុងប្រទេសដូចជាវៀតណាម ពាក្យថា «វប្បធម៌» មានអត្ថន័យរាប់ពាន់។ វាអាចមានន័យថាជាទ្វារទឹករៀបមាសពណ៌ក្រហមនិងមាសនៃរាជវាំង Hue ឬជាកាហ្វេស្រក់តាមតម្រងកំប៉ុងលោហៈដែលគេលក់នៅគ្រប់ជ្រុងផ្លូវ។ វាអាចមានន័យថា ជាផ្ទាំងគំនូរពណ៌ទឹកដ៏លម្អិតដែលព្យួរនៅក្នុងសាលពិព័រណ៍សិល្បៈសម័យ ឬសំឡេងច្រៀងកំណាព្យដ៏ក្រអួននៃ Ca Trù។ វាក៏អាចរួមបញ្ចូលទាំងសម្លៀកបំពាក់ប៉ាក់ឌិនរបស់ជនជាតិ Hmong ផ្កា ឬក្បាច់រចនាដ៏ទន់ភ្លន់នៃ áo dài។ អតីតកាល និងបច្ចុប្បន្នកាលដែលដើរទន្ទឹមគ្នា គឺជាអ្វីដែលធ្វើឱ្យវប្បធម៌វៀតណាមមានស្នេហ៍ទាក់ទាញយ៉ាងខ្លាំង។

ប្រសិនបើអ្នកជាអ្នកចូលចិត្តប្រវត្តិសាស្ត្រ ទីក្រុង Hue, Ha Noi និង Hoi An នឹងផ្តល់ជូនអ្នកនូវ វត្តអារាមដែលមានបរិយាកាសស្ងប់ស្ងាត់ និងផ្ទះលក់ដូរដែលលាបពណ៌លឿងទុំ។ សម្រាប់អ្នកស្នេហាសិល្បៈ សារមន្ទីរ សាលពិព័រណ៍ និងការសម្តែងនៅក្នុងរាជធានី និងទីក្រុងហូជីមិញ គឺជាជម្រើសដ៏ស័ក្តិសមបំផុត។ អ្នកប៉ិនប្រសប់ខាងក្បាច់ហត្ថកម្មមែនទេ? ប្រទេសវៀតណាមមានភូមិសិប្បកម្មរាប់រយភូមិ ដែលជំនាញលើអ្វីៗគ្រប់យ៉ាងចាប់ពីការធ្វើជើងធូប រហូតដល់ការគូររូបលើសូត្រ។ អ្នកអាចចំណាយពេលរាប់ឆ្នាំនៅវៀតណាម ហើយគ្រាន់តែបានស្វែងយល់ត្រឹមផ្ទៃខាងក្រៅនៃរតនសម្បត្តិវប្បធម៌របស់ប្រទេសនេះប៉ុណ្ណោះ។ សំណាងល្អ សូម្បីតែការទស្សនារយៈពេលខ្លី ក៏ផ្តល់នូវ ការស្វែងរកឃើញដ៏គួរឱ្យរីករាយជាច្រើនផងដែរ។

សិល្បៈ និងវប្បធម៌

មានអ្វីខ្លះ

ពិនិត្យមើលព្រឹត្តិការណ៍ដែលនឹងមកដល់នៅវៀតណាម

Loading...