តើអ្នកមានពេលទំនេរនៅក្នុងកម្មវិធីធ្វើដំណើររបស់អ្នកដែរឬទេ? មានទស្សនកិច្ចកម្សាន្តដែលមានមគ្គុទ្ទេសក៍នាំផ្លូវយ៉ាងច្រើនសម្បូរបែបសម្រាប់ជ្រើសរើស មិនថាអ្នកមានពេលទំនេរមួយយប់ កន្លះថ្ងៃ ឬពេញមួយសប្តាហ៍ដើម្បីរុករកនោះទេ...
ជាមួយនឹងការគ្រប់គ្រងបានយ៉ាងល្អលើការរីករាលដាលនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន សកម្មភាពទេសចរណ៍នៅក្នុង និងជុំវិញរាជធានីកំពុងមានកើនឡើងយ៉ាងសកម្ម ដោយផ្តល់ជូនអ្នកដែលមកទស្សនាក្នុងទីក្រុងសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១ នូវកន្លែងទស្សនា និងសកម្មភាពយ៉ាងច្រើនសន្ធឹកសន្ធាប់។
ក្នុងនាមជាបេះដូងវប្បធម៌នៃប្រទេសវៀតណាម ហាណូយបានផ្តល់ជូនភ្ញៀវទេសចរនូវឱកាសទេសចរណ៍យ៉ាងសម្បូរបែបជាយូរណាស់មកហើយ។ សកម្មភាពពេញនិយមដែលត្រូវបានផ្អាកជាបណ្តោះអាសន្នក្នុងអំឡុងពេលរាតត្បាត ត្រូវបានចាប់ផ្តើមឡើងវិញ។ បន្ថែមពីនេះ ផលិតផលទេសចរណ៍ថ្មីៗជាច្រើនត្រូវបានដាក់ចេញ ដោយផ្តោតលើវប្បធម៌ សិប្បកម្ម និងបទពិសោធន៍ដ៏វិសេសវិសាល។
នេះជាជម្រើសមួយចំនួនដែលកីឡាករ មន្ត្រី និងអ្នកគាំទ្រកីឡាអន្តរជាតិរាប់ពាន់នាក់អាចជ្រើសរើសបានក្នុងអំឡុងពេលទំនេរ មុន បន្ទាប់ពី ឬចន្លោះព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣១។
ជំពូក 01 —
តើមានអ្វីថ្មី?
“ស្នាមជើងនៅភូមិបុរាណ Bat Trang”: កម្មវិធីទស្សនកិច្ចនេះ នាំភ្ញៀវទេសចរទៅកាន់ភូមិសិប្បកម្មបុរាណ Bat Trang។ នៅទីនេះ ពួកគេនឹងបានទស្សនានូវដំណើរការផលិតកុលាលភាជន៍ និងរីករាយជាមួយអាហារថ្ងៃត្រង់វៀតណាមដ៏ប្រណិតនៅសាលាឆទានភូមិ Bat Trang។
"ការស្រាយចម្ងល់រាជធានីបុរាណ Thang Long": កម្មវិធីទស្សនកិច្ចពេលរាត្រីនេះ គឺជាអ្វីដែលមិនអាចរំលងបានសម្រាប់អ្នកដែលចាប់អារម្មណ៍លើអារ្យធម៌បុរាណ។ ពន្លឺព្រិចៗនឹងបង្ហាញពីវត្ថុបុរាណ និងសំណល់នៃរាជធានីបុរាណនេះ ដែលមានប្រវត្តិសាស្ត្រតាំងពីប្រហែល ១ ៣០០ ឆ្នាំមុន។
“Bác Cổ − រដូវផ្កាគរ (Bombax ceiba)”: លំហែកាយដោយទស្សនាសម្រស់ផ្កាគរនៅបរិវេណសារមន្ទីរជាតិប្រវត្តិសាស្ត្រវៀតណាម។ ផ្កាទាំងនេះ ដែលប្រាប់ពីការចាប់ផ្តើមនៃរដូវក្តៅក្នុងទីក្រុងហាណូយ ក៏ផ្សារភ្ជាប់យ៉ាងស៊ីជម្រៅទៅនឹងរឿងព្រេងប្រជាប្រិយដ៏ជក់ចិត្តនៃភាគខាងជើងប្រទេសវៀតណាមផងដែរ។
"ស្ថាបត្យកម្មបារាំងនៅចំកណ្តាលបេះដូងនៃក្រុងហាណូយ": ទិដ្ឋភាពដ៏លេចធ្លោមួយនៃក្រុងហាណូយ គឺស្ថាបត្យកម្មរបស់ខ្លួនដែលមានតាំងពីសម័យឥណ្ឌូចិនបារាំង។ ស្វែងយល់បន្ថែមអំពីស្ថាបត្យកម្មនេះតាមរយៈការដើរទស្សនកិច្ច ដែលទើបតែដាក់ឱ្យដំណើរការដោយសារមន្ទីរជាតិប្រវត្តិសាស្ត្រវៀតណាម។ ដំណើរទស្សនកិច្ចនេះបង្ហាញពីព័ត៌មានលម្អិតដ៏ជក់ចិត្តអំពីទីតាំងស្ថាបត្យកម្មបារាំងសំខាន់ៗ។ អ្នកនឹងទទួលបានការណែនាំជាសំឡេងតាមរយៈកម្មវិធីទូរស័ព្ទ (App) ដូច្នេះអ្នកអាចទស្សនាតាមល្បឿន និងការពេញចិត្តរបស់អ្នក។
“ទស្សនកិច្ចរាត្រីសក្តិសិទ្ធិនៅរមណីយដ្ឋានពន្ធនាគារ Hoa Lo": រៀបចំខ្លួនសម្រាប់បទពិសោធន៍ដ៏ប៉ះពាល់អារម្មណ៍ នៅពេលអ្នកចូលរួមទស្សនកិច្ចពេលរាត្រីមួយក្នុងចំណោមជម្រើសបីនៃពន្ធនាគារប្រវត្តិសាស្ត្រនេះ។ ក្រោមចំណងជើងថា “រាត្រីសក្តិសិទ្ធិលើកទី១៖ វិញ្ញាណវៀតណាមភ្លឺស្វាង”, “រាត្រីសក្តិសិទ្ធិលើកទី២៖ រស់នៅដូចជាផ្កា” និង “រាត្រីសក្តិសិទ្ធិលើកទី៣៖ ភ្លើងនៃយុវវ័យ” ទស្សនកិច្ចទាំងនេះគឺជាសក្សីភាពនៃភាពអត់ធ្មត់ និងភាពរឹងមាំរបស់អ្នកបដិវត្តន៍វៀតណាមពេញមួយប្រវត្តិសាស្ត្រ។
បន្ថែមពីលើបទពិសោធន៍ទាំងនេះ ព្រឹត្តិការណ៍ពិសេសៗកំពុងត្រូវបានរៀបចំឡើងដើម្បីពន្លឿនការស្តារឡើងវិញនៃវិស័យទេសចរណ៍ក្រោយវិបត្តិនៃជំងឺរាតត្បាត។ ព្រឹត្តិការណ៍ទាំងនោះរួមមាន ពិធីបុណ្យទេសចរណ៍ហាណូយ (ចាប់ពីថ្ងៃទី ១៣-១៥ ខែឧសភា) និងពិធីបុណ្យទេសចរណ៍ម្ហូបអាហារ និងភូមិសិប្បកម្មហាណូយ (ចាប់ពីថ្ងៃទី ១២-២៣ ខែឧសភា ឆ្នាំ ២០២២)។
ជំពូក 02 —
ទស្សនកិច្ចរយៈពេលខ្លីក្នុងទីក្រុង
មានពេលតិចតួចក្នុងការទស្សនាក្រុងហាណូយមែនទេ? កុំបារម្ភអី។ មានកម្មវិធីទស្សនកិច្ចខ្លីៗដែលមានមគ្គុទ្ទេសក៍នាំផ្លូវជាច្រើន ដែលអ្នកអាចទាញយកប្រយោជន៍ដើម្បីស្វែងយល់បន្ថែមអំពីទីក្រុងប្រវត្តិសាស្ត្រដ៏គួរឱ្យទាក់ទាញនេះ។
វាចាប់ផ្តើមដោយការទទួលអ្នកនៅសណ្ឋាគារនៅម៉ោង ៨ ព្រឹក និងបញ្ចប់នៅថ្ងៃដដែលនៅម៉ោង ៤ រសៀល។ នៅពេលអ្នកទស្សនាទីតាំងសំខាន់ៗតាមរយៈរថយន្តតូច (minivan) និងរថយន្តអគ្គិសនី មគ្គុទ្ទេសក៍នឹងរៀបរាប់សង្ខេបអំពីប្រវត្តិសាស្ត្រនៃក្រុងហាណូយ។ កន្លែងដែលអ្នកទស្សនាអាស្រ័យលើថ្ងៃនៃសប្តាហ៍ដែលអ្នកកក់ ប៉ុន្តែទស្សនកិច្ចទាំងអស់រួមបញ្ចូលការឈប់នៅវិមានប្រធានាធិបតី ហូជីមិញ (Ho Chi Minh Mausoleum), វត្ត Tran Quoc, និងប្រាសាទ Ngoc Son − ដែនជម្រកសាសនាដ៏ស្រស់ស្អាតនៅលើកោះ Jade ក្នុងបឹង Hoàn Kiếm។ អាហារថ្ងៃត្រង់វៀតណាមដ៏ឆ្ងាញ់ពិសាក៏ត្រូវបានរាប់បញ្ចូលផងដែរ។
ជំពូក 03 —
ជំពូក 04 —
អ្វីៗគ្រប់យ៉ាងសម្រាប់មនុស្សគ្រប់រូប
អ្នកចូលចិត្តម្ហូបអាហារនឹងចូលចិត្តបទពិសោធន៍ញ៉ាំអាហារតាមផ្លូវរយៈពេល ៣ ម៉ោង និងថ្នាក់បង្រៀនធ្វើអាហារដែលបង្រៀនអ្នកពីរបៀបធ្វើមុខម្ហូបពិសេសក្នុងស្រុក។ អ្នកចូលចិត្តជិះកង់ដែលចង់ចេញក្រៅក្រុង អាចជិះកង់ជុំវិញតំបន់ជនបទនៅជាយក្រុងហាណូយ។ អ្នកចូលចិត្តសិល្បៈនឹងរីករាយជាមួយឱកាសទស្សនាការសម្តែងល្ខោនតុក្កតាទឹកដ៏ជក់ចិត្ត។ តើមានពេលពេញមួយថ្ងៃមែនទេ? ហេតុអ្វីមិនធ្វើដំណើរចេញក្រៅក្រុងដើម្បីទស្សនាទេសភាពដ៏ស្រស់ស្អាតដែលល្បីល្បាញរបស់ប្រទេសវៀតណាម។ ដំណើរទស្សនកិច្ចទៅមកតំបន់ Ninh Binh ឬ Ha Long Bay ចាយពេល ១១ ម៉ោង។
ជំពូក 05 —
ជំពូក 06 —
ដំណើរកម្សាន្តស្នាក់នៅយប់ចេញពីហាណូយ
ប្រសិនបើអ្នកមានពេលទំនេរពីរបីថ្ងៃនៅក្នុងកម្មវិធីធ្វើដំណើររបស់អ្នក សូមពិចារណាកក់កញ្ចប់ទស្សនកិច្ចដែលនាំអ្នកចេញពីហាណូយទៅកាន់គោលដៅក្នុងស្រុកដ៏ពេញនិយមផ្សេងៗ។
តើអ្នកត្រូវការពន្លឺថ្ងៃ សមុទ្រ និងឆ្នេរខ្សាច់មែនទេ? ភ្នាក់ងារទេសចរណ៍ជាច្រើនមានផ្តល់ជូននូវដំណើរកម្សាន្តខ្លីៗស្នាក់នៅយប់ទៅកាន់គោលដៅឆ្នេរសមុទ្រ រួមមាន ញ៉ាត្រាង (Nha Trang), ឃ្វីញ៉ន (Qui Nhon), កោះហ្វូកួក (Phu Quoc Island) និងកោះកូតូ (Co To Island)។
ប្រសិនបើអ្នកមានពេលទំនេរពី ៥ ទៅ ៧ ថ្ងៃ សូមពិចារណាធ្វើដំណើរទៅភាគខាងជើង។ ដំណើរកម្សាន្តទៅកាន់សាប៉ា (Sa Pa) ឬហាយ៉ាង (Ha Giang) នឹងផ្តល់ជូនអ្នកនូវទេសភាពភ្នំយ៉ាងស្រស់ស្អាតអស្ចារ្យ និងឱកាសស្វែងយល់បន្ថែមអំពីវប្បធម៌ជនជាតិភាគតិចនៃប្រទេសវៀតណាម។
ជំពូក 07 —
ជំពូក 08 —
ដើម្បីភាពស្ងប់ចិត្ត
តើអ្នកកំពុងឆ្ងល់ថាគួរចាប់ផ្តើមផែនការធ្វើដំណើរកម្សាន្តនៅវៀតណាមពីកន្លែងណាឬ?
ត្រូវប្រាកដថាបានទៅទស្សនាវិមានប្រធានហូជីមិញ (Ho Chi Minh Mausoleum) បឹងហ្វានគៀម (Hoan Kiem Lake) និងតំបន់ចាស់បុរាណដ៏រស់រវើក (Old Quarter) នៅពេលអ្នកនៅហាណូយ។
មានពេលទំនើរបន្ថែមពីរបីថ្ងៃទៀតមែនទេ? ធ្វើឲ្យភ្នែករបស់អ្នកស្រស់ស្រាយជាមួយនឹងឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងទិដ្ឋភាពថ្ងៃលិចនៃកោះហ្វូកួក ដើរកម្សាន្តតាមកោះនានា និងទទួលបានបទពិសោធន៍ដ៏អស្ចារ្យក្រោមបាតសមុទ្រតាមរយៈការដើរក្រោមទឹក (sea walker)។
ចង់ស្វែងយល់បន្ថែមអំពីវប្បធម៌របស់ប្រទេសវៀតណាម ឬញ៉ាំអាហារសម្រន់តាមផ្លូវដ៏ល្បីល្បាញដូចជា បាញ់មី (bánh mì), បាញ់ស៊ែវ (bánh xèo) ឬនំបញ្ចុកផ្កាកុលាប (rose dumplings) ដែរឬទេ? ដាណាំង គឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ដំណើរកម្សាន្តទស្សនាប្រាសាទមេសុន & ពិធីបុណ្យវប្បធម៌
រៀបចំដំណើរកម្សាន្តរបស់អ្នកឱ្យបានរួចរាល់ ហើយធ្វើដំណើរទៅទស្សនាភាពស្រស់ស្អាតនៃប្រទេសវៀតណាម តាមដានព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១ ដ៏អស្ចារ្យ និងទស្សនាក្រុងដ៏ស្អាតៗជាច្រើនដែលប្រទេសវៀតណាមមានផ្តល់ជូន។ រីករាយនឹងការធ្វើដំណើររបស់អ្នកជាមួយនឹងផាសុកភាពអតិបរមាតាមរយៈមុខងារឌីជីថលថ្មីៗ (ប័ណ្ណសណ្ឋាគារ, ការផ្លាស់ប្តូរពេលវេលាជើងហោះហើរដោយឥតគិតថ្លៃ, ការទូទាត់ប្រាក់នៅពេលប្រគល់បន្ទប់ ជាដើម)។ អ្នកអាចពិនិត្យមើលព័ត៌មានបន្ថែមនៅលើកម្មវិធីធ្វើដំណើរ ឧទាហរណ៍ កម្មវិធី Traveloka ...




