នាដើមខែមិថុនានេះ នៅទីក្រុងហាណូយ Michelin បានបង្ហាញជាផ្លូវការដល់ប្រជាជនទូទាំងពិភពលោកនូវការចេញផ្សាយជាផ្លូវការនៃ MICHELIN Guide Hanoi & Ho Chi Minh City 2023 ជាមួយនឹងបញ្ជីឈ្មោះភោជនីយដ្ឋានសរុបចំនួន ១០៣ កន្លែង រួមទាំងភោជនីយដ្ឋានទទួលបានផ្កាយ Michelin ១ ចំនួន ៤ កន្លែង។
ភោជនីយដ្ឋានចំនួន ៤ ដែលទទួលបានផ្កាយ MICHELIN មួយ
លោក Ahmad Faiez Mohamed Pisal នាយកប្រតិបត្តិនៃ MICHELIN Vietnam បានលើកឡើងថា ដោយបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសបារាំងនាឆ្នាំ ១៩០០ តាមពេលវេលាកន្លងផុតទៅ MICHELIN Guide បានឈានជើងចេញផុតពីព្រំដែននៃប្រទេសបារាំង ហើយបានធ្វើដំណើរទៅកាន់ទីក្រុងនានានៅជុំវិញពិភពលោក។ ការបង្ហាញខ្លួនជាលើកដំបូងនៃ MICHELIN Guide នៅវៀតណាម គឺជាសមិទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់ម្ហូបអាហារវៀតណាម។ MICHELIN Guide នឹងក្លាយជាទីប្រឹក្សាដ៏ឆ្នើមសម្រាប់ភ្ញៀវទេសចរ ក្នុងការស្វែងរកភោជនីយដ្ឋានដែលមានម្ហូបអាហារគុណភាពល្អ សណ្ឋាគារប្រកបដោយផាសុកភាព និងរីករាយជាមួយបទពិសោធន៍ដ៏វិសេសវិសាល។
លោកស្រី Nguyen Vu Quynh Anh អគ្គនាយិការនៃ Sun Hospitality Group - Sun Group បានប្រាប់ថា ចាប់ពីការជ្រើសរើសរបស់ MICHELIN នៅវៀតណាមមក គោលដៅម្ហូបអាហារដែលមានឈ្មោះថា វៀតណាម នឹងត្រូវផ្សព្វផ្សាយទៅកាន់ភ្ញៀវទេសចរសកល។ ជាមួយនឹងការបង្ហាញខ្លួនជាលើកដំបូងនៃ MICHELIN Guide ការខិតខំប្រឹងប្រែងរបស់មេចុងភៅ និងអ្នកធ្វើការក្នុងវិស័យម្ហូបអាហារនៅទូទាំងប្រទេសវៀតណាម ប្រទេសវៀតណាមនឹងក្លាយជាគោលដៅម្ហូបអាហារកម្រិតខ្ពស់ ដែលភ្ញៀវទេសចរអន្តរជាតិគ្រប់រូបត្រូវតែទៅទស្សនាឱ្យបានម្តងក្នុងមួយជីវិត។
ប្រធាន VNAT លោក Nguyen Trung Khanh នៅក្នុងពិធីប្រគល់រង្វាន់ Michelin Guide ឆ្នាំ ២០២៣
យោងតាមលោក Gwendal Poullennec នាយកអន្តរជាតិនៃ MICHELIN Guide ការជ្រើសរើសលើកដំបូងនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ គូសបញ្ជាក់ពីភាពខុសគ្នានិងភាពសម្បូរបែបដែលទីក្រុងទាំងពីរនេះមានផ្តល់ជូន។ ទីក្រុងហាណូយ ដែលជារាជធានីនៃប្រទេសវៀតណាម ផ្តល់នូវបរិយាកាសបែបលំហែកាយ និងសម្រាកអារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងហាង និងភោជនីយដ្ឋានតូចៗដែលភាគច្រើនត្រូវរកឃើញនៅក្នុងតំបន់ចាស់ (Old Quarter)។ ម្ហូបអាហារប្រពៃណីវៀតណាមដែលមានរសជាតិនៃភាគខាងជើង គឺមានការពេញនិយមយ៉ាងខ្លាំងនៅក្នុងទីក្រុងនេះ ជាមួយនឹងការបង្ហាញយ៉ាងច្បាស់នូវរសជាតិធម្មជាតិ បន្ថែមដោយគ្រឿងទេស និងបន្លែក្រអូបផ្សេងៗដើម្បីបង្កើតភាពសម្បូរបែបនៃរសជាតិ។
ផ្ទុយទៅវិញ ទីក្រុងហូជីមិញ គឺជាទីក្រុងដ៏កោះកដេញ និងរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្តល់នូវថាមពលដ៏ពិសេសដល់ភ្ញៀវទេសចរទាំងអស់ និងមានម្ហូបអាហារយ៉ាងសម្បូរបែប។ បច្ចេកទេសធ្វើម្ហូបទាំងបែបទំនើប និងបែបប្រពៃណីត្រូវបានមើលឃើញយ៉ាងច្បាស់ ហើយក៏មានការរួមបញ្ចូលគ្នាយ៉ាងល្អនៃទេពកោសល្យ និងមេចុងភៅវ័យក្មេងក្នុងស្រុក ដែលមានបំណងចង់បង្ហាញគំនិត និងស្នាដៃបង្កើតថ្មីរបស់ពួកគេនៅលើចានម្ហូប។
ក្នុងចំណោមភោជនីយដ្ឋានទាំង ១០៣ ក្នុងការជ្រើសរើស (៤៨ នៅទីក្រុងហាណូយ និង ៥៥ នៅទីក្រុងហូជីមិញ) ភោជនីយដ្ឋានចំនួន ៤ ត្រូវបានទទួលស្គាល់ដោយទទួលបានផ្កាយ MICHELIN មួយ (One MICHELIN Star) សម្រាប់គុណភាពធ្វើម្ហូបកម្រិតខ្ពស់របស់ពួកគេ៖ Anăn Saigon (ទីក្រុងហូជីមិញ), Gia (ទីក្រុងហាណូយ), Hibana by Koki (ទីក្រុងហាណូយ), Tầm Vị (ទីក្រុងហាណូយ)។ គ្រឹះស្ថានចំនួន ២៩ ទទួលបានពានរង្វាន់ Bib Gourmand សម្រាប់ការផ្តល់ជូនម្ហូបឆ្ងាញ់ក្នុងតម្លៃសមរម្យ។ គ្រឹះស្ថានចំនួន ៧០ ផ្សេងទៀតត្រូវបានណែនាំនៅក្នុង MICHELIN Guide។
សូមមើលបញ្ជីឈ្មោះពេញលេញនៃ MICHELIN Guide Hanoi & Ho Chi Minh City នៅទីនេះ។

គ្រឹះស្ថានចំនួន ២៩ ទទួលបានពានរង្វាន់ Bib Gourmand



ភោជនីយដ្ឋានចំនួន ៧០ ទទួលបាន Michelin Selected
ប្រធាន VNAT លោក Nguyen Trung Khanh នៅក្នុងព្រឹត្តិការណ៍




