សូមចំណាំ៖ ព័ត៌មានថ្មីៗអំពីគោលដៅ បទពិសោធន៍ និងការធ្វើដំណើរនៅ Vietnam ស្វែងយល់ឥឡូវនេះ →

សារមន្ទីរដែលត្រូវតែទៅទស្សនានៅវៀតណាម

ប្រវត្តិសាស្ត្រវៀតណាមមិនមែនសាមញ្ញនិងងាយស្រួលយល់នោះឡើយ។ មានព្រេងនិទានជាច្រើន ការឈ្លានពានជាច្រើន និងការផ្លាស់ប្តូរជាច្រើន នោះហើយជាមូលហេតុដែលវាមានប្រយោជន៍ក្នុងការមានជំនួយដើម្បីបកស្រាយនិងស្វែងយល់វាទាំងអស់។ សារមន្ទីរនានារបស់វៀតណាមគឺជាចំណុចចាប់ផ្តើមដ៏ល្អឥតខ្ចោះសម្រាប់អ្នកធ្វើដំណើរគ្រប់រូបដែលចង់យល់ដឹងកាន់តែច្បាស់អំពីគោលដៅទេសចរណ៍មួយនេះ។ ស្វែងយល់កាន់តែស៊ីជម្រៅអំពីជំពូកជាក់លាក់ណាមួយនៃប្រវត្តិសាស្ត្រប្រទេសនេះ ឬស្គាល់ទិដ្ឋភាពពិសេសណាមួយនៃវប្បធម៌ដ៏ស្រស់បំព្រងរបស់វា។ ខាងក្រោមនេះគឺជាបញ្ជីសារមន្ទីរដ៏ឆ្នើមៗដែលឧទ្ទិសដល់ប្រជាជនវៀតណាម និងរបៀបរស់នៅរបស់ពួកគេ។

ភាគខាងជើងនៃប្រទេសវៀតណាម

ប្រវត្តិសាស្ត្រវៀតណាម

ជំពូក 01 —

សារមន្ទីរស្ត្រីវៀតណាម

ស្ថិតនៅត្រឹមតែប៉ុន្មាននាទីខាងត្បូងបឹងដាវនៃទីក្រុងហាណូយ សារមន្ទីរស្ត្រីវៀតណាមគឺជាសក្ខីភាពមួយបង្ហាញពីតួនាទីយ៉ាងសំខាន់ដែលស្ត្រីបានដើរនៅក្នុងប្រវត្តិសាស្ត្រ និងវប្បធម៌ក្នុងស្រុក។ ស្ត្រីវៀតណាមបានកាន់កាប់តំណែង និងប្រកាន់ជំហររឹងមាំក្នុងសង្គមជាយូរយារណាស់មកហើយ ហើយសារមន្ទីរនេះបានប្រារព្ធលើកតម្កើងរឿងនេះជាមួយនឹងការពិព័រណ៍តាមប្រធានបទ និងការដាក់បង្ហាញបែបអន្តរកម្ម។ ចំណុចលេចធ្លោរួមមានជាន់មួយដែលដាក់បង្ហាញសម្លៀកបំពាក់ប្រពៃណីរបស់ក្រុមជនជាតិភាគតិច និងជាន់មួយទៀតដែលរៀបរាប់លម្អិតពីរឿងរ៉ាវរបស់ស្ត្រីដែលបានតស៊ូដើម្បីវៀតណាមទាំងនៅលើ និងក្រៅសមរភូមិ។ 

តម្លៃសំបុត្រចូលទស្សនា៖ 40,000 VND
ម៉ោងបើកទ្វារ៖ ម៉ោង 8:00 ព្រឹក ដល់ 5:00 ល្ងាច រៀងរាល់ថ្ងៃ
អាសយដ្ឋាន៖ 36 Ly Thuong Kiet, Hoan Kiem, Ha Noi

សារមន្ទីរល្អៗបំផុតនៅវៀតណាម

ជំពូក 02 —

សារមន្ទីរជនជាតវិទ្យា

សារមន្ទីរជនជាតវិទ្យាផ្តល់នូវការស្វែងយល់យ៉ាងថ្មីស្រឡាង និងគ្រប់ជ្រុងជ្រោយអំពីក្រុមជនជាតិទាំង 54 របស់វៀតណាម។ អគារពិព័រណ៍សំខាន់ដាក់បង្ហាញសម្លៀកបំពាក់ប្រពៃណី សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ឧបករណ៍តន្ត្រី ឧបករណ៍ប្រកបរបរ និងវត្ថុបុរាណដ៏មានតម្លៃរបស់ជនជាតិនីមួយៗ។ ផ្នែកពិព័រណ៍ក្រៅផ្ទះមានទម្រង់ចម្លងផ្ទះទំហំពេញលេញរបស់ជនជាតិភាគតិច ហើយផ្នែកទីពីរត្រូវបានឧទ្ទិសជាពិសេសសម្រាប់ស្នាដៃសិល្បៈនៃវប្បធម៌អាស៊ីអាគ្នេយ៍។ 

គន្លឹះ៖ ចង់ដឹងចង់ឃើញអំពីការសម្តែងតុក្កតាទឹករបស់វៀតណាមមែនទេ? នៅសារមន្ទីរជនជាតវិទ្យា អ្នកអាចទស្សនាការសម្តែងដោយឥតគិតថ្លៃពីរដងក្នុងមួយថ្ងៃនៅក្នុងសួនច្បារ។  

តម្លៃសំបុត្រចូលទស្សនា៖ 40,000 VND
ម៉ោងបើកទ្វារ៖ ម៉ោង 8:30 ព្រឹក ដល់ 5:30 ល្ងាច រៀងរាល់ថ្ងៃ (បិទរៀងរាល់ថ្ងៃចន្ទ)
អាសយដ្ឋាន៖ Nguyen Van Huyen, Cau Giay, Ha Noi

សារមន្ទីរវិចិត្រសិល្បៈវៀតណាម

ជំពូក 03 —

សារមន្ទីរវិចិត្រសិល្បៈជាតិវៀតណាម

ដើមឡើយជាសាលារៀនសម្រាប់កូនស្រីរបស់មន្ត្រីឥណ្ឌូចិនក្នុងទសវត្សរ៍ឆ្នាំ 1930 អគារពណ៌ផ្កាឈូកស្រាលនេះត្រូវបានកែប្រែទៅជាសារមន្ទីរវិចិត្រសិល្បៈជាតិវៀតណាម។ ជាកន្លែងតម្កល់ស្នាដៃជាង 2,000 ក្នុងទម្រង់ជាច្រើន សារមន្ទីរនេះគឺជាការមើលតាមលំដាប់កាលប្បវត្តិនៃបច្ចេកទេស និងការស្រមើស្រមៃរបស់សិល្បករវៀតណាមមុន និងទូទាំងសតវត្សរ៍ទី 20។ ស្ថិតនៅទល់មុខផ្លូវពីប្រាសាទអក្សរសាស្ត្រ និងដើរត្រឹមតែ 10 នាទីទៀតទៅកាន់បន្ទាយតាំងឡុង សារមន្ទីរនេះគឺជាចំណុចឈប់សម្រាកដ៏ល្អឥតខ្ចោះក្នុងការទស្សនាទីក្រុងហាណូយ។

តម្លៃសំបុត្រចូលទស្សនា៖ 40,000VND
ម៉ោងបើកទ្វារ៖ ម៉ោង 8:30 ព្រឹក ដល់ 5:00 ល្ងាច រៀងរាល់ថ្ងៃ (បិទរៀងរាល់ថ្ងៃចន្ទ)
អាសយដ្ឋាន៖ 66 Nguyen Thai Hoc, Ba Dinh, Ha Noi

សារមន្ទីរនៅវៀតណាម

ជំពូក 04 —

សារមន្ទីរ ហូ ជីមិញ

ស្ថិតនៅខាងក្រោយទីតាំងសម្រាកចុងក្រោយរបស់វីរបុរសជាតិ ហូ ជីមិញ សារមន្ទីរដ៏គួរឱ្យចាប់អារម្មណ៍នេះត្រូវបានឧទ្ទិសដល់ជីវិតរបស់ «អ៊ុំហូ»។ អគារពិព័រណ៍សំខាន់របស់សារមន្ទីរត្រូវបានអភិវឌ្ឍឡើងដោយនិស្សិតនៃសាកលវិទ្យាល័យវិចិត្រសិល្បៈនៅទីក្រុងហាណូយ ហើយនាំអ្នកទស្សនាធ្វើដំណើរឆ្លងកាត់ជីវិតរបស់លោក ហូ ជីមិញ។ ការរៀបចំពិព័រណ៍បែបអរូបី និងស្នាដៃសិល្បៈដ៏ផ្ចិតផ្ចង់បានបង្ហាញពីរឿងរ៉ាវបន្សល់ទុករបស់លោក ចាប់តាំងពីតំបន់ជនបទនៃប្រទេសវៀតណាម រហូតដល់ការបដិវត្តន៍។ 

តម្លៃសំបុត្រចូលទស្សនា៖ 40,000VND
ម៉ោងបើកទ្វារ៖ ម៉ោង 8:00 ព្រឹក ដល់ ថ្ងៃត្រង់ រៀងរាល់ថ្ងៃ, ម៉ោង 2:00 រសៀល ដល់ 4:30 ល្ងាច ថ្ងៃអង្គារ ដល់ ថ្ងៃព្រហស្បតិ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ
អាសយដ្ឋាន៖ 19 Ngoc Ha, Ba Dinh, Ha Noi

ភាគកណ្តាលនៃប្រទេសវៀតណាម

សារមន្ទីរល្អៗបំផុតនៅវៀតណាម

ជំពូក 05 —

សារមន្ទីររូបចម្លាក់ចាម

ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ 1915 ដោយសាលាបារាំងចុងបូព៌ា សារមន្ទីររូបចម្លាក់ចាមនៅដាណាំងមានតម្កល់នូវការប្រមូលផ្តុំវត្ថុបុរាណចាមធំជាងគេបំផុតនៅលើពិភពលោក។ ផ្នែកបុរាណវិទ្យារបស់សាលានេះបានសហការជាមួយស្ថាបត្យករបារាំងពីររូបដើម្បីរចនាអគារដែលបំផុសគំនិតចេញពីអាណាចក្រដ៏ខ្លាំងក្លានាអតីតកាលមួយនេះក្នុងប្រទេសវៀតណាម។ រូបចម្លាក់ និងក្បាច់ចម្លាក់អាទិទេពដ៏ពិសិដ្ឋមាននៅគ្រប់ទិសទី ដោយមានផ្នែកផ្សេងៗធ្វើអំពីថ្មភក់ ដីឥដ្ឋដុត និងសំរិទ្ធ។ 

តម្លៃសំបុត្រចូលទស្សនា៖ 40,000VND
ម៉ោងបើកទ្វារ៖ ម៉ោង 7:00 ព្រឹក ដល់ 5:00 ល្ងាច រៀងរាល់ថ្ងៃ
អាសយដ្ឋាន៖ 1 Trung Nu Vuong, Hai Chau, Da Nang

ប្រវត្តិសាស្ត្រវៀតណាម

ជំពូក 06 —

សារមន្ទីរសមុទ្រវិទ្យា

ស្ថិតនៅខាងក្រៅទីក្រុងញ៉ាត្រាង ភូមិគ្រឹះសម័យអាណានិគមចាស់មួយត្រូវបានជួសជុលឡើងវិញដើម្បីរក្សាទុកនូវការប្រមូលផ្តុំជីវិតសមុទ្រថ្នាក់ជាតិយ៉ាងទូលំទូលាយ។ ជាន់ទីមួយនៃសារមន្ទីរសមុទ្រវិទ្យាពោរពេញទៅដោយអាងចិញ្ចឹមត្រី និងពពួកសត្វសមុទ្រដ៏អស្ចារ្យ ហើយជាន់ខាងលើគឺជាការប្រមូលផ្តុំដែលបានរក្សាទុកនូវសំណាកជីវិតសមុទ្រ និងឆ្អឹងសត្វ។ អ្នកក៏នឹងឃើញមានការពិព័រណ៍អំពីការអភិវឌ្ឍបច្ចេកវិទ្យាស្រាវជ្រាវសមុទ្រ គ្រោះមហន្តរាយធម្មជាតិតាមឆ្នេរសមុទ្រ ព្រមទាំងវប្បធម៌នេសាទនៅវៀតណាមផងដែរ។

ថ្លៃចូលទស្សនា៖ 30,000VND
ម៉ោងបើកទ្វារ៖ ម៉ោង 6:00 ព្រឹក ដល់ 6:00 ល្ងាច រៀងរាល់ថ្ងៃ
អាសយដ្ឋាន៖ 1 Cau Da, Nha Trang

វប្បធម៌វៀតណាម

ជំពូក 07 —

សារមន្ទីរកាហ្វេពិភពលោក

អ្នកចូលចិត្តកាហ្វេ អាចទទួលបានភាពស្រស់ស្រាយពេលព្រឹកជាមួយនឹងប្រវត្តិសាស្ត្របន្តិចបន្តួចនៅសារមន្ទីរកាហ្វេពិភពលោកថ្មីក្នុងក្រុង Buon Ma Thuot។ ទីក្រុងខេត្តនៃខេត្ត Dak Lak នេះ ក៏ជាតំបន់ដាំដុះ និងនាំចេញកាហ្វេធំបំផុតនៅក្នុងប្រទេសផងដែរ។ បង្កើតឡើងដោយក្រុមហ៊ុនផលិតកាហ្វេឈានមុខគេមួយរបស់វៀតណាម ការរចនារបស់សារមន្ទីរនេះត្រូវបានបំផុសគំនិតចេញពីផ្ទះ Nha Dai របស់ជនជាតិភាគតិច Ede។ ការប្រមូលផ្ដុំនេះមានដាក់បង្ហាញវត្ថុបុរាណកាហ្វេជាង 10,000 មុខមកពីជុំវិញពិភពលោក។ 

ថ្លៃចូលទស្សនា៖ 75,000VND
ម៉ោងបើកទ្វារ៖ ម៉ោង 8:00 ព្រឹក ដល់ 5:00 ល្ងាច បិទនៅថ្ងៃចន្ទ
អាសយដ្ឋាន៖ Nguyen Dinh Chieu, Tan Loi, Buon Ma Thuot

សារមន្ទីរជនជាតិវិទ្យាវៀតណាម

ជំពូក 08 —

សារមន្ទីរជនជាតិវិទ្យា Dak Lak

សារមន្ទីរជនជាតិវិទ្យា Dak Lak គឺជាចំណុចឈប់សម្រាកមួយដែលមិនគួររំលង ប្រសិនបើអ្នកបានទៅដល់តំបន់ខ្ពង់រាបភាគកណ្ដាលនៃប្រទេសវៀតណាម។ ដោយមានដាក់បង្ហាញពិព័រណ៍គួរឲ្យចាប់អារម្មណ៍អំពីជនជាតិ Ede, M’Nong និង Jarai រួមទាំងរូបគំរូនៃស្ថាបត្យកម្មប្រពៃណី សារមន្ទីរនេះផ្ដល់នូវការយល់ដឹងដ៏ល្អប្រសើរអំពីធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រនៃក្រុង Buon Ma Thuot។ ជាមួយនឹងការដាក់បង្ហាញវត្ថុបុរាណ និងរូបថតរាប់ពាន់ សារមន្ទីរនេះស្ថិតនៅលើដីនៃព្រះរាជវាំងមួយរបស់អធិរាជ Bao Dai។ 

ថ្លៃចូលទស្សនា៖ 30,000VND
ម៉ោងបើកទ្វារ៖ ម៉ោង 7:30 ព្រឹក ដល់ 4:30 ល្ងាច រៀងរាល់ថ្ងៃ បិទនៅថ្ងៃចន្ទ
អាសយដ្ឋាន៖ 12 Le Duan, Tu An, Buon Ma Thuot

ភាគខាងត្បូងវៀតណាម

សារមន្ទីរវិចិត្រសិល្បៈវៀតណាម

ជំពូក 09 —

សារមន្ទីរវិចិត្រសិល្បៈហូជីមិញ

ស្ថិតនៅក្នុងអតីតភូមិគ្រឹះនៃគ្រួសារអាជីវករចិនដ៏មានស្ដុកស្ដម្ភមួយ សារមន្ទីរវិចិត្រសិល្បៈហូជីមិញ គឺជាឧទាហរណ៍ដ៏ស្រស់ស្អាតនៃស្ថាបត្យកម្មសម័យឥណ្ឌូចិន ហើយក៏ជាកន្លែងតម្កល់ស្នាដៃសិល្បៈមានតម្លៃជាច្រើន។ ជាន់ទីមួយមានពិព័រណ៍ផ្លាស់ប្ដូរជាបន្តបន្ទាប់ ខណៈពេលដែលជាន់លើមានផ្នែកសម្រាប់រូបចម្លាក់ គ្រឿងល័ក្ខ និងផ្ទាំងពុម្ពឈើប្រពៃណី ព្រមទាំងបន្ទប់ជាច្រើនដែលឧទ្ទិសដល់សិល្បៈវៀតណាមប្រពៃណី និងសម័យទំនើប។

ថ្លៃចូលទស្សនា៖ 10,000 VND
ម៉ោងបើកទ្វារ៖ ម៉ោង 9:00 ព្រឹក ដល់ 5:00 ល្ងាច រៀងរាល់ថ្ងៃ បិទនៅថ្ងៃចន្ទ
អាសយដ្ឋាន៖ 97A Duc Chinh, Nguyen Thai Binh, District 1, Ho Chi Minh City

សារមន្ទីរនៅវៀតណាម

ជំពូក 10 —

សារមន្ទីរឱសថបុរាណវៀតណាម

សារមន្ទីរឱសថបុរាណវៀតណាម (សារមន្ទីរ FITO) បង្កើតឡើងវិញនូវហាងលក់ថ្នាំបុរាណដ៏ចាស់បុរាណមួយ ដែលផ្ទុកទៅដោយឱសថរុក្ខជាតិ ឬសឈើ និងផលិតផលផ្សេងៗទៀត។ ឱសថបុរាណវៀតណាមមានប្រវត្តិសាស្ត្រយ៉ាងយូរអង្វែង ហើយការប្រមូលផ្ដុំរបស់សារមន្ទីរនេះមានវត្ថុបុរាណជាង 3,000 មុខ ដែលខ្លះមានតាំងពីសម័យយុគថ្មមកម្ល៉េះ។ អញ្ជើញមកទីនេះដើម្បីស្វែងយល់អំពីរបៀបដែលឱសថរុក្ខជាតិត្រូវបានប្រកបដោយការប្រើប្រាស់យ៉ាងសកម្មនៅវៀតណាមអស់រាប់ពាន់ឆ្នាំ និងរបៀបដែលប្រពៃណីទាំងនេះនៅតែបង្ហាញវត្តមានក្នុងជីវភាពប្រចាំថ្ងៃរបស់ជនជាតិវៀតណាម។

ថ្លៃចូលទស្សនា៖ 120,000 VND
ម៉ោងបើកទ្វារ៖ ម៉ោង 8:30 ព្រឹក ដល់ 5:00 ល្ងាច រៀងរាល់ថ្ងៃ
អាសយដ្ឋាន៖ 41 Hoang Du Khuong, Ward 12, District 10, Ho Chi Minh City

សារមន្ទីរពិព័រណ៍សង្គ្រាម

ជំពូក 11 —

សារមន្ទីរពិព័រណ៍សង្គ្រាម

ជាសារមន្ទីរដែលមានអ្នកចូលទស្សនាច្រើនជាងគេបំផុតនៅទីក្រុងហូជីមិញ សារមន្ទីរពិព័រណ៍សង្គ្រាមឆ្លុះបញ្ចាំងពីឆ្នាំដ៏ប្រកួតប្រជែងនិងវឹកវរបំផុតរបស់វៀតណាម ជាមួយនឹងទស្សនវិស័យពីភាគីទាំងសងខាងនៃសង្គ្រាម។ ការដាក់បង្ហាញពិព័រណ៍ដែលផ្ដល់នូវចំណេះដឹង និងប៉ះពាល់អារម្មណ៍ លើកឡើងយ៉ាងច្បាស់អំពីការពិតនៃប្រវត្តិសាស្ត្រដែលរងគ្រោះដោយសារសង្គ្រាមរបស់វៀតណាម និងផលវិបាករបស់វា។ សមតុល្យនេះត្រូវបានសម្រេចបានតាមរយៈការបកស្រាយទំនើប រួមទាំងរូបថតសារព័ត៌មាន និងវត្ថុបុរាណដែលធ្វើឲ្យរន្ធត់ចិត្ត។ 

ថ្លៃចូលទស្សនា៖ 40,000VND
ម៉ោងបើកទ្វារ៖ ម៉ោង 7:30 ព្រឹក ដល់ 4:30 ល្ងាច រៀងរាល់ថ្ងៃ
អាសយដ្ឋាន៖ 28, Vo Van Tan Street, District 3, Ho Chi Minh City

ចង់បានគំនិតធ្វើដំណើរកម្សាន្តនៅវៀតណាមបន្ថែមទៀតទេ? ចុះឈ្មោះទទួលបានព្រឹត្តិបត្រព័ត៌មានរបស់យើង ដើម្បីទទួលបានអត្ថបទល្អៗបំផុតនៅក្នុងប្រអប់សំបុត្ររបស់អ្នក។