ជំពូក 01 —
ស្ទូឌីយោយ៉ូហ្កានៅទីក្រុងហូជីមិញ
ស្វែងរកតុល្យភាពនៅក្នុងគោលដៅថ្មី ជាមួយនឹងវគ្គហាត់យ៉ូហ្កាដ៏ស្រស់ស្រាយ នៅឯមជ្ឈមណ្ឌលយ៉ូហ្កាដ៏កក់ក្តៅ និងរាក់ទាក់មួយនៃទីក្រុងហូជីមិញ។ អ្នកក៏អាចបង្កើតមិត្តភក្តិថ្មីៗក្នុងចំណោមសិស្សហាត់ទាំងឡាយ ដែលអាចចែករំលែកគន្លឹះដ៏ល្អៗសម្រាប់ការផ្សងព្រេងធ្វើដំណើរកម្សាន្តរបស់អ្នក។
blockquote>At Ha’s Boutique Yoga Studio គឺជាមជ្ឈមណ្ឌលហាត់ប្រាណតូចមួយ ដែលមានថ្នាក់រៀនយ៉ូហ្គាយ៉ាងច្រើនប្រភេទ រួមទាំងយ៉ូហ្គាលើអាកាស និងយ៉ូហ្គា Iyengar (ជួយតម្រឹមរាងកាយបានត្រឹមត្រូវ)។ ស្ទូឌីយោនេះក៏មានផ្តល់ជូននូវវគ្គផ្ទាល់ខ្លួនសម្រាប់រ៉ៃគី ការពិគ្រោះយោបល់បែបអាយុរវេទ និងការព្យាបាលដោយសំឡេងផងដែរ។
YogaPod ប្រហែលជាស្ទូឌីយោយ៉ូហ្គាដែលមានបរិយាកាសបៃតងបំផុតនៅទីក្រុងហូជីមិញ។ ទីតាំងនៅក្នុងខណ្ឌ 2 គឺពិតជាស័ក្តិសមនឹងការធ្វើដំណើរទៅទីនោះ ដើម្បីទទួលបានឱកាសហាត់យ៉ូហ្គាបែរមុខទៅរកស្រះឈូកដ៏ស្រស់ស្អាត និងដើមឈើតំបន់ត្រូពិច។ ប្រសិនបើអ្នកមិនអាចធ្វើដំណើរទៅឆ្ងាយដល់ទីនោះទេ សូមសាកល្បងថ្នាក់ vinyasa ដ៏ស្រស់ស្រាយនៅស្ទូឌីយោ YogaPod នៅកណ្តាលខណ្ឌ 1។
Sivananda Yoga មានមជ្ឈមណ្ឌលយ៉ូហ្គាតូចមួយ និងអាស្រមមួយនៅទីក្រុងហូជីមិញ។ ថ្នាក់រៀនហាថាយ៉ូហ្គាតាមបែបបុរាណ បើកទទួលសិស្សគ្រប់កម្រិតជារៀងរាល់ថ្ងៃ។ ថ្នាក់រៀនរយៈពេល ៩០ នាទីនេះដើរតាមលំដាប់លំដោយដែលបានសាកល្បង និងទទួលស្គាល់ ជាមួយនឹងប្រាណាយ៉ាម៉ា (លំហាត់ប្រាណដកដង្ហើម) អាសាណា និងការសម្រាកកាយយ៉ាងយូរនៅចុងបញ្ចប់។
គន្លឹះ៖ ប្រសិនបើអ្នកចង់ថែរក្សាសុខភាព និងសុខុមាលភាពរបស់អ្នកក្នុងអំឡុងពេលវិស្សមកាល សូមជ្រើសរើសការស្នាក់នៅ Fusion Suites Saigon។ ស្ថិតនៅក្នុងច្រកផ្លូវស្ងប់ស្ងាត់ បន្ទប់សម្រាកមានពណ៌ឈើខ្ចីបែបសម្រួលអារម្មណ៍ តម្លៃរួមបញ្ចូលទាំងការម៉ាស្សាប្រចាំថ្ងៃ ហើយអ្នកអាចបំពេញថាមពលឡើងវិញជាមួយនឹងមុខម្ហូបល្អៗចំពោះសុខភាពនៅហាងកាហ្វេដែលមានខ្យល់អាកាសបរិសុទ្ធនៅជាន់ខាងក្រោម។
ភោជនីយដ្ឋានដែលមានសុខភាពល្អនៅទីក្រុងហូជីមិញ
ប្រទេសវៀតណាមល្បីល្បាញដោយសារម្ហូបអាហារដែលមានសុខភាពល្អ ហើយទីក្រុងហូជីមិញគឺជាឋានសួគ៌សម្រាប់អ្នកចូលចិត្តម្ហូបអាហារ។ ប្រសិនបើអ្នកត្រូវការការណែនាំមួយចំនួនអំពីកន្លែងដែលត្រូវទៅដើម្បីញ៉ាំបន្លែស្រស់ៗ ផ្លែឈើសរីរាង្គ និងគ្រាប់ធញ្ញជាតិ សូមសាកល្បងភោជនីយដ្ឋានដែលមានសុខភាពល្អដែលជាទីពេញនិយមទាំងនេះនៅទីក្រុងហូជីមិញ។
Poke Saigon ឆ្លើយតបបានគ្រប់តម្រូវការ ជាមួយនឹងចានអាហារដែលមានរសជាតិឆ្ងាញ់ដូចរូបរាងដ៏ទាក់ទាញរបស់វា។ ហើយវាពិតជាមើលទៅគួរឲ្យចង់ញ៉ាំខ្លាំងណាស់។ អ្នកអាចជ្រើសរើសរវាងបាយសម្រូប ឬសាឡាត់ ហើយជ្រើសរើសប្រូតេអ៊ីន បន្លែ ទឹកជ្រលក់ និងគ្រឿងបន្ថែមតាមចំណូលចិត្ត ដើម្បីបង្កើតអាហារដ៏ស្រស់ស្អាតស័ក្តិសមសម្រាប់បង្ហោះលើ Instagram ក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទី។
Prem Vegetarian Bistro គឺជាទីកន្លែងដ៏ស្និទ្ធស្នាលមួយដែលបានឆក់យកបេះដូងរបស់អ្នកនិយមញ៉ាំអាហារបួសនៅក្នុងក្រុង។ សូមចូលមកភ្លក់អាហារបែបហ្វ៊ុយសិនដ៏ឆ្ងាញ់ពិសារ ហើយអ្នកប្រហែលជាចង់នៅទីនេះយូរជាងមុនបន្តិច ដើម្បីស្រូបយកបរិយាកាសស្ងប់ស្ងាត់នៅលើរានហាល ឬភ្លក់ភេសជ្ជៈឡាតេជាច្រើនជម្រើសដ៏គួរឱ្យទាក់ទាញនៅលើម៉ឺនុយ។
The Organik House គឺជាកន្លែងជួបជុំសម្រាប់អ្នកហូបបួស អ្នកស្រឡាញ់តន្ត្រី និងអ្នកចូលចិត្តសេរីភាពគ្រប់ទម្រង់។ អង្គុយនៅតុក្រៅផ្ទះដើម្បីទទួលទានអាហារតាមកុម្ម៉ង់ធ្វើពីបន្លែរុក្ខជាតិ ដែលរៀបចំដោយចុងភៅជនជាតិអ៊ីតាលី រួចចូលទៅក្នុងហាងដើម្បីទស្សនាផលិតផលថែរក្សាខ្លួនប្រាណសរីរាង្គ។
គន្លឹះ៖ កំពុងស្វែងរកការលាងសម្អាតជាតិពុលកម្រិតស្រាលមែនទេ? កុម្ម៉ង់ឈុតទឹកផ្លែឈើសរីរាង្គច្របាច់ត្រជាក់ពី Mandala Wellness មកដល់មុខផ្ទះរបស់អ្នក ដើម្បីធ្វើការលាងសម្អាតជាតិពុលក្នុងខ្លួនដោយទឹកផ្លែឈើរយៈពេលមួយថ្ងៃ។
ស្ប៉ានៅទីក្រុងហូជីមិញ
ការម៉ស្សាដ៏ល្អឥតខ្ចោះ និងមានតម្លៃសមរម្យ គឺជាអ្វីដែលអ្នកទេសចរផ្នែកសុខភាពគ្រប់រូបអាចរីករាយទទួលបាននៅក្នុងប្រទេសវៀតណាម។ នៅទីក្រុងហូជីមិញ អ្នកនឹងប្រទះឃើញស្ប៉ានៅគ្រប់ទិសទី និងសេវាកម្មថែទាំសុខភាពក្នុងតម្លៃគ្រប់កម្រិត។ កក់វេនសម្រាកលំហែកាយមួយ (ឬពីរ!) ដោយទំនុកចិត្តនៅស្ប៉ាដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងនេះ។
The Spa at The Reverie Saigon គឺផ្ដោតសំខាន់លើបទពិសោធន៍ដ៏អស្ចារ្យ។ បន្ទប់សូណាអំបិលហិម៉ាឡៃ បន្ទប់ឆ្ពោះព្យាបាលដោយពន្លឺពណ៌ បន្ទប់ព្យាបាលលម្អដោយជញ្ជាំងឈើវ៉ាល់ណាត់ និងសាឡូនថែរក្សាសម្រស់ដ៏ប្រណីតរបស់ស្ប៉ានេះ មានផ្ទៃក្រឡារហូតដល់ ១,២០០ ម៉ែត្រការ៉េ។ ត្រៀមខ្លួនទទួលយកការថែថ្នមយ៉ាងយកចិត្តទុកដាក់។
Aveda Herbal and Wellness គឺជាស្ប៉ាឥណ្ឌាដែលមានសេវាកម្មព្យាបាលតាមបែបអាយុរវេទយ៉ាងពេញលេញ ដើម្បីថែបំប៉ន និងសម្រួលតុល្យភាពផ្ទៃមុខ សក់ និងរាងកាយ។ សូមអញ្ជើញមកទីនេះដើម្បីទទួលយកការម៉ស្សាជម្រៅជ្រៅ និងស្តារកម្លាំងឡើងវិញ ការម៉ស្សាក្បាលបែបសម្រួលអារម្មណ៍ និងការថែទាំផ្ទៃមុខបែបធម្មជាតិ ឬវិធីព្យាបាលតាមបែបអាយុរវេទ ដូចជា nasya karma ជាដើម។
Le Spa des Artistes នៅឯ Hotel Des Arts Saigon គឺជាជម្រកនៃភាពស្ងប់ស្ងាត់នៅខាងលើចុងឈើក្នុងខណ្ឌ 3។ ការព្យាបាលនៅទីនេះ គឺជាវិធីដ៏ប្រាកដប្រជាដើម្បីថ្នាក់ថ្នមខ្លួនអ្នក ឬមនុស្សពិសេសម្នាក់។ សូមមកដល់ឱ្យបានលឿន ដើម្បីប្រើប្រាស់បន្ទប់ឆ្ពង់ទឹកក្ដៅដ៏ទាក់ទាញ និងត្រាំក្នុងអាង Jacuzzi មុនពេលទទួលការម៉ាស៊ី។
គន្លឹះ៖ ប្រសិនបើអ្នកកំពុងស្វែងរកកាដូអនុស្សាវរីយ៍ប្រកបដោយចីរភាពពីទីក្រុងហូជីមិញ Green Around The Corner មានលក់គ្រឿងអលង្ការ គ្រឿងសរសេរ វត្ថុធាតុសេរ៉ាមិច និងគ្រឿងសម្អាតខ្លួន ដែលត្រូវបានផលិតឡើងដោយក្ដីស្រឡាញ់ និងមេត្រីភាពចំពោះបរិស្ថាន។
ចង់បានគំនិតធ្វើដំណើរកម្សាន្តនៅវៀតណាមបន្ថែមទៀតទេ? ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានរបស់យើង ដើម្បីទទួលបានអត្ថបទល្អៗបំផុតក្នុងសារអេឡិចត្រូនិចរបស់អ្នក។





