សូមចំណាំ៖ ព័ត៌មានថ្មីៗអំពីគោលដៅ បទពិសោធន៍ និងការធ្វើដំណើរនៅ Vietnam ស្វែងយល់ឥឡូវនេះ →

មគ្គុទ្ទេសក៍អាហារហាណូយ៖ មុខម្ហូបតាមចិញ្ចើមផ្លូវល្អៗបំផុតដែលគួរភ្លក់

ម្ហូបអាហារវៀតណាមមានលក្ខណៈខុសៗគ្នាតាមតំបន់យ៉ាងខ្លាំង។ ទោះបីជាម្ហូបវៀតណាមមួយចំនួននៅទីក្រុងហាណូយក៏អាចរកបាននៅទីក្រុងផ្សេងទៀតក៏ដោយ ក៏ម្ហូបជាច្រើននៅតែមានភាពពិសេសឡែកសម្រាប់រាជធានីមួយនេះ។ ម្ហូបវៀតណាមកំពុងក្លាយជាម្ហូបដែលពេញនិយមបំផុតមួយសម្រាប់អ្នកស្នេហាអាហារទូទាំងពិភពលោក។ មិនចាំបាច់មានសម្លៀកបំពាក់ស៊ីវិល័យជាមួយនឹងតម្រូវការសុជីវធម៌ស្តង់ដារនៅភោជនីយដ្ឋានប្រណីតឡើយ អ្វីៗគ្រប់យ៉ាងសម្រាប់ញ៉ាំនៅទីក្រុងហាណូយត្រូវបានដាក់បង្ហាញនៅតាមដងផ្លូវ នៅគ្រប់ជ្រុងនៃទីក្រុង ជាមួយស្នាមញញឹមរាក់ទាក់ និងកក់ក្តៅរបស់អ្នកស្រុក។ អ្វីដែលអ្នកត្រូវរៀបចំគឺគ្រាន់តែពោះវៀនដែលស្រឡាញ់អាហារ និងស្មារតីផ្សងព្រេងបន្តិចបន្តួចប៉ុណ្ណោះ។

 

ក្រៅពីមុខម្ហូបល្បីៗបំផុតទាំង ៣ របស់ក្រុង៖ pho bo (ហ្វឺសាច់គោបែបប្រពៃណីវៀតណាម) bun cha (សាច់ជ្រូកអាំងជាមួយនំបញ្ចុក) និង banh mi (នំប៉័ងប៊ាហ្គេត) អាហារតាមផ្លូវនៅហាណូយគឺមានភាពសម្បូរបែប និងគួរឲ្យស្វែងរកសាកល្បងយ៉ាងខ្លាំង។ 

Banh Cuon

ជំពូក 01 —

Bánh cuốn (នំគុយទាវចំហុយ)

អាហារពេលព្រឹកបែបប្រពៃណីមួយក្នុងចំណោមអាហារពេលព្រឹកជាច្រើននៅរាជធានីហាណូយ ប្រទេសវៀតណាម គឺ Bánh cuốn។ មុខម្ហូបនេះមានច្រើនទម្រង់ ដោយទម្រង់ខ្លះមានស្នូលសាច់ជ្រូកចញ្រ្ចាំ (banh cuon nhan thit) ផ្សិត ពងទា ឬចម្រុះគ្នា។ ជាទូទៅ Bánh cuốn ត្រូវបានស៊ើបជូនជាមួយខ្ទឹមក្រហមបំពង ទឹកត្រីជូរអែម (nuoc mam chua ngot) បន្លែអែមស្រស់ៗជាច្រើនមុខ និងទឹកជ្រលក់ក្រូចឆ្មារនៅអមជាមួយ។

Bun Oc

ជំពូក 02 —

Bún Ốc (ស៊ុបនំបញ្ចុកខ្យង)

ស៊ុបនំបញ្ចុកខ្យងគឺជាអាហារបែបបុរាណដ៏ពេញនិយមមួយនៅហាណូយ។ ចានស្តង់ដារមួយរួមមាន នំបញ្ចុក (bún) អមដោយសាច់គោ និងសាច់ក្តាម ព្រមទាំងបន្លែអែមមួយចានធំដែលតែងតែរៀបចំជូនអមជាមួយមុខម្ហូបវៀតណាមភាគច្រើន។ គ្រឿងផ្សំសំខាន់ៗនៅក្នុងទឹកស៊ុបមាន ពេញប៉ោះ ទឹកខ្មេះស្រា និងម្រេច ដែលធ្វើឲ្យវាមានរសជាតិឆ្ងាញ់ប្លែកមាត់។

Hot Pot

ជំពូក 03 —

Lẩu (ស៊ុបឆ្នាំងភ្លើងបែបវៀតណាម)

ជួបជុំគ្នានៅជុំវិញឆ្នាំងស៊ុបដែលកំពុងពុះ ហើយដាក់បន្ថែមបន្លែស្រស់ៗ សាច់ និងគ្រឿងសមុទ្រយ៉ាងច្រើនតាមចំណង់ចំណូលចិត្តរបស់អ្នក។ វាអាចមើលទៅប្លែកភ្នែកបន្តិចនៅពេលដំបូង ប៉ុន្តែស៊ុបឆ្នាំងភ្លើងគឺជាវិធីដ៏ពិតប្រាកដបំផុតក្នុងការទទួលបានបទពិសោធន៍ជីវិតអាហារតាមផ្លូវនៅក្នុងទីក្រុងនេះ។ អ្នកណាទៅដឹង អ្នកអាចនឹងទទួលបានមិត្តភក្តិថ្មីៗមួយចំនួនក្នុងអំឡុងពេលញ៉ាំប៊ីយែរជល់កែវគ្នាក៏ថាបាន។

Bun Ca

ជំពូក 04 —

Bún cá (ស៊ុបនំបញ្ចុកត្រី)

មុខម្ហូបនេះច្រើនតែត្រូវបានគេញ៉ាំនៅពេលថ្ងៃត្រង់។ ស៊ុបប្រភេទនេះប្រើប្រាស់នំបញ្ចុក (bún) ជាមួយដុំសាច់ត្រីបំពង។ ទឹកស៊ុបត្រូវបានចម្អិនជាមួយបន្លែបៃតង ដែលជាញឹកញាប់រួមមានប្រភេទបន្លែត្រកួន - ដែលជាបន្លែពេញនិយមសម្រាប់ឆា ឬស្ងោរ។ ការផ្សំគ្នានៃបន្លែក្រអូប រួមទាំងជីរវ៉ាន់ស៊ុយ និងជីរដី ធ្វើឲ្យរសជាតិរបស់វាមានភាពពិសេសប្លែកពីគេ។

Mien Luon

ជំពូក 05 —

Miến xào lươn (មីសួរឆាសាច់អន្ទង់)

វាគឺជាគ្រឿងផ្សំដែលមិនសូវឃើញមានក្នុងអាហារប្រចាំថ្ងៃ ប៉ុន្តែពិតជាគួរតែសាកល្បង។ សាច់អន្ទង់បំពងស្រួយត្រូវបានច្របល់ជាមួយមីសួរឆា ពងទា និងសណ្តែកបណ្តុះ។ ជម្រើសផ្សេងទៀតរួមមាន mien tron (មីសួរច្របល់ជាមួយសាច់អន្ទង់ ត្រសក់ និងជីរ) និង chao luon (បបរអន្ទង់)។

Banh Da

ជំពូក 06 —

Bánh đa trộn (គុយទាវសំប៉ែតច្របល់)

ដើរកម្សាន្តតាមតំបន់ Old Quarter អ្នកនឹងជួបស្ត្រីម្នាក់នៅចើមផ្លូវដែលមានអម្រែក និងកញ្ជើពីរ៖ កញ្ជើមួយមានឆ្នាំងកំពុងហុយ ហើយកញ្ជើមួយទៀតពេញដោយគ្រឿងផ្សំស្រស់ៗ។ កញ្ជើទាំងពីរនេះផ្ទុកនូវមុខម្ហូបពិសេសមួយក្នុងចំណោមមុខម្ហូបពិសេសៗរបស់ហាណូយ - Banh da tron។ គុយទាវសំប៉ែតធំៗ គ្របពីលើដោយប្រហិតសាច់ជ្រូក ប្រហិតត្រីបំពង តៅហ៊ូ សណ្តែកដី និងបន្លែស្លឹកបៃតង។ មីសួរតូចៗដែលហៅថា mien គឺជាជម្រើសមួយផ្សេងទៀត។ រសជាតិនៃអាហារក្នុងស្រុកដ៏ពិសេសនេះប្រហែលជានឹងធ្វើឲ្យអ្នកញ៉ាំគ្រប់រូបមានការភ្ញាក់ផ្អើល និងកោតសរសើរ។

Banh Tom

ជំពូក 07 —

Bánh tôm (នំបំពងបង្គាហាណូយ)

អាហារសម្រន់ទាំងនេះដើមឡើយមានប្រភពមកពី Ho Tay (តំបន់បឹងខាងលិច) ពីបង្គាដែលនេសាទបានក្នុងស្រុក។ Banh tom ធ្វើឡើងពីដំឡូងជ្វាជ្រលក់ម្សៅ និងបង្គា អមដោយទឹកត្រីជូរអែម និងល្ហុងនៅខាងៗ។ អ្នកអាចកុម្ម៉ង់ទឹកសណ្តែកក្លាសេមួយកែវ ដើម្បីកាត់ជាតិខ្លាញ់ប្រេងបាន។

Banh Goi

ជំពូក 08 —

Bánh gối (នំ "ខ្នើយ" ស្រួយ)

អាហារសម្រន់បំពងមួយទៀតសម្រាប់ពេលរសៀលដ៏សកម្មក្នុងការស្វែងយល់ពីហាណូយគឺ banh goi - ជា នំដែលមានរាងដូចខ្នើយ មានផ្ទុកសាច់ជ្រូកចញ្រ្ចាំ ផ្សិតត្រចៀកកណ្តុរ មីសួរ និងពងក្រែក។ សម្រាប់អាហារបំពងបន្ថែមទៀត ha cao (គាវបំពង) Pho mai que (ប្រហិតឈីសបំពង) និង nem chua ran (ប្រហិតសាច់ជ្រូកជូរអាំង/បំពង) ក៏ត្រូវបានលក់អមជាមួយ banh goi ផងដែរ។

Mi Ga Tan

ជំពូក 09 —

Mỳ gà tần (មីសាច់មាន់ខថ្នាំចិន)

អ្នកខ្លះប្រហែលជាយល់ថា មុខម្ហូបនេះរៀង "ចម្លែក" ឬគួរឲ្យរញើតបន្តិច។ មុខម្ហូបនេះមានឱជារស និងបំពេញក្រពះបានយ៉ាងល្អជាមួយនឹងសាច់មាន់ខ និងមីពងទា។ អ្នកញ៉ាំមានជម្រើសពីរ៖ មាន់ 'ធម្មតា' ឬមាន់ខ្មៅតូចៗ (និងថ្លៃជាងបន្តិច) ដែលហៅតាមស្បែកខ្មៅរបស់វា។

សាច់មាន់ត្រូវបានច្រកចូលទៅក្នុងកំប៉ុងកូកា និងកំប៉ុងប៊ីយែរទទេ ជាមួយនឹងបន្លែក្រអូប និងឱសថបុរាណ រួមទាំងស្លឹក Mugwort ផងដែរ។ កំប៉ុងទាំងនោះត្រូវដាក់លើកំដៅភ្លើង ដើម្បីឲ្យសាច់បឺតស្រូបយករសជាតិ ខណៈពេលដែលវាកំពុងរំងាស់។ មីពងទា (mỳ trứng) ត្រូវបានបន្ថែមចូលទៅក្នុងស៊ុបខនេះ។

ជំពូក 10 —

Bánh đúc nóng (នំអង្ករចំហុយក្តៅបែបវៀតណាម)

មកដល់ទីក្រុងហាណូយនៅអំឡុងថ្ងៃរដូវរងា កុំភ្លេចញ៉ាំ Banh duc ក្តៅៗមួយចាន - នំអង្ករចំហុយធ្វើពីម្សៅអង្ករខ្សាយ និងម្សៅដំឡូងមី ម្ហូបនេះត្រូវបានចម្អិនយ៉ាងផ្ចិតផ្ចង់និងលម្អិត ដោយកូរគ្រឿងផ្សំឱ្យមានភាពខាប់និងស្វិតល្មម។ ស្នូលរបស់វាមានផ្សិតត្រចៀកកណ្តុរ សាច់ ខ្ទឹមក្រហមបំពង ហើយញ៉ាំជាមួយទឹកត្រីខ្ទឹមម្ទេសនិងបន្លែក្រអូប។ Banh duc ក្តៅ ទន់ ឆ្ងាញ់ ឈ្ងុយខ្ទឹមនិងសាច់ តែងតែជាជម្រើសដ៏ល្អសម្រាប់អាហារសម្រន់ពេលរសៀលនៅថ្ងៃត្រជាក់។

Che Thap Cam

ជំពូក 11 —

Chè (បង្អែមផ្អែមមានពណ៌ចម្រុះ)

តែងតែមានចន្លោះសម្រាប់បង្អែមជានិច្ច។ អ្វីមួយដែលផ្អែម និងឈ្ងុយឆ្ងាញ់ជាមួយផ្លែឈើ និងផ្កា គឺជាអ្វីដែលល្អបំផុតដើម្បីបញ្ចប់ថ្ងៃនៃការរុករកម្ហូបអាហារនៅទីក្រុងហាណូយ។ Che - “ស៊ុបបង្អែម” ដែលធ្វើឡើងពីច្រើនស្រទាប់ រួមមានសណ្តែកក្រហម និងសណ្តែកខៀវកិន នំប៉ោងអង្ករដំណើបក្នុងម្សៅ និងចាហួយរុក្ខជាតិកាត់ជាដុំៗ រួចស្រោចពីលើដោយស៊ីរ៉ូ និងដូងសិត។ Che thap cam ចម្រុះ ជាមួយស៊ីរ៉ូផ្កាម្លិះដ៏ល្បីប្រចាំក្រុង ត្រូវបានណែនាំយ៉ាងខ្លាំង។