សូមចំណាំ៖ ព័ត៌មានថ្មីៗអំពីគោលដៅ បទពិសោធន៍ និងការធ្វើដំណើរនៅ Vietnam ស្វែងយល់ឥឡូវនេះ →
  • សកម្មភាពក្រៅផ្ទះ និងការកម្សាន្ត

    តំបន់ខាងក្នុងគ្របដណ្តប់ដោយព្រៃព្រឹក្សានៃកោះ Con Dao។ រូបថតដោយ Aaron Joel Santos

ប្រទេសវៀតណាមពោរពេញទៅដោយកំពូលភ្នំគ្របដណ្តប់ដោយព្រៃឈើ ទឹកធ្លាក់លាន់កងរំពង និងឆ្នេរសមុទ្រមានខ្យល់រំភើយ មិនចម្លែកទេដែលប្រទេសនេះកំពុងទាក់ទាញ អ្នកចូលចិត្តសកម្មភាពក្រៅផ្ទះកាន់តែច្រើនឡើងៗ។ ដោយមានជម្រើសជាច្រើននៅចុងម្រាមដៃរបស់អ្នក អ្នកប្រហែលជាត្រូវការដំណើរកម្សាន្តលើកទីពីរ (ឬទីបី) ដើម្បីទស្សនា និងទទួលបានបទពិសោធន៍ទាំងអស់នេះ។ ហើយខណៈពេលដែលមានសកម្មភាពញាប់ញ័ររំភើបចិត្តជាច្រើន ប្រទេសវៀតណាមក៏ផ្តល់នូវវិធីលំហែកាយកាន់តែច្រើនដើម្បីរីករាយជាមួយតំបន់ទេសចរណ៍ធម្មជាតិដ៏ធំល្វឹងល្វើយរបស់ខ្លួនផងដែរ។ ចុះយ៉ាងណាចំពោះការជិះទូកកម្សាន្តនៅព្រៃកោងកាង Can Gio? ឬលេងកូនហ្គោល ១៨ រន្ធនៅទីលានលំដាប់ថ្នាក់ឆ្នើមក្នុងទីក្រុង Da Nang? ឬលេងក្តារអុំឈរនៅលើឆ្នេរក្នុងទីក្រុង Hoi An? អ្នកជាអ្នកជ្រើសរើស។

អ្វីដែលប្រាកដមួយគឺ ប្រទេសវៀតណាមគឺជាប្រទេសដែលល្អបំផុតក្នុងការទស្សនាតាមរយៈយានយន្តពីរផ្លង់។ ដំណើរកម្សាន្តជិះកង់ផ្លូវឆ្ងាយ និងជិះម៉ូតូ គឺល្អឥតខ្ចោះសម្រាប់ការទស្សនាទស្សនីយភាពនៃច្រកភ្នំដ៏ធំល្វឹងល្វើយ និងវាលស្រែចែងចាំងពន្លឺថ្ងៃ ដោយមិនបាច់និយាយដល់ ជីវភាពរស់នៅរបស់អ្នកស្រុក ដែលអ្នកនឹងបានឃើញនៅតាមផ្លូវនោះទេ។ ប្រទេសវៀតណាមបានផ្តល់នូវការមុជទឹក Scuba ដ៏អស្ចារ្យនៅ Nha Trang ការជិះក្តារបៃអាកាសនៅ Mui Ne និងការដើរភ្នំនៅលើជម្រាលភ្នំថ្នាក់ៗនៃ Sa Pa ជាយូរមកហើយ។ ទោះជាយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ ប្រព័ន្ធរូងភ្នំដ៏អស្ចារ្យនៃឧទ្យានជាតិ Phong Nha-Ke Bang កំពុងបង្កើត ការចាប់អារម្មណ៍យ៉ាងខ្លាំង។ តើយើងបានរៀបរាប់អំពីការជិះឆ័ត្រយោងនៅខាងក្រៅ Ha Noi និងការជិះទូកកាយ៉ាក់នៅ Bai Tu Long ហើយឬនៅ? នៅពេលនិយាយអំពីការផ្សងព្រេងក្នុងប្រទេសវៀតណាម បញ្ជីសកម្មភាព គឺពិតជារំភើប និងប្រហែលជាគ្មានទីបញ្ចប់ឡើយ។ 

 

 

សកម្មភាពក្រៅផ្ទះ និងការកម្សាន្ត

មានអ្វីខ្លះ

ពិនិត្យមើលព្រឹត្តិការណ៍ដែលនឹងមកដល់នៅវៀតណាម

Loading...