ភោជនីយដ្ឋានផ្កាយ MICHELIN មួយចំនួន 7 (ទីតាំងថ្មី 2 និង 1 ត្រូវបានដំឡើងពី MICHELIN Selected) រួមមាន៖ Gia, Hibana by Koki, Tầm Vị, Ănăn Saigon, Akuna, La Maison 1888 និង The Royal Pavilion។ ខណៈពេលដែល Gia, Hibana by Koki, Tầm Vị, និង Ănăn Saigon រក្សាបាននូវកិត្តិយសជាភោជនីយដ្ឋានផ្កាយ MICHELIN មួយពីការជ្រើសរើសលើកមុន ការជ្រើសរើសភោជនីយដ្ឋានផ្កាយ MICHELIN មួយសម្រាប់ឆ្នាំ 2024 បានស្វាគមន៍ទីតាំងថ្មីចំនួន 2 និងការដំឡើងថ្នាក់ចំនួន 1៖ Akuna [ទីក្រុងហូជីមិញ], La Maison 1888 [ដាណាំង] និង The Royal Pavilion [ទីក្រុងហូជីមិញ]។
ភោជនីយដ្ឋានដែលទទួលបានពានរង្វាន់គ្របដណ្តប់លើប្រភេទម្ហូបដ៏សម្បូរបែបចំនួន 7 ប្រភេទ៖ វៀតណាម បារាំង ជប៉ុន អឺរ៉ុបទំនើប ក្វាងតុង និងអាហារតាមចិញ្ចើមផ្លូវ - ដែលជាការទទួលស្គាល់ដ៏អស្ចារ្យសម្រាប់វិស័យសិល្បៈធ្វើម្ហូបដ៏រស់រវើករបស់ទីក្រុងទាំងនេះ ដែលម្ហូបមានគុណភាពល្អអាចរកបានក្នុងតម្លៃសមរម្យ។
នៅ ហាណូយ ភោជនីយដ្ឋានផ្កាយ MICHELIN មួយទាំង 3 គឺ៖
Gia ជាភោជនីយដ្ឋានបែបវៀតណាមទំនើប ដែលមានបញ្ជីមុខម្ហូបផ្លាស់ប្តូរទៅតាមរដូវកាល និងទទួលបានការបំផុសគំនិតពីបេតិកភណ្ឌសិល្បៈធ្វើម្ហូបវៀតណាម។ ម្ហូបដែលត្រូវបានរៀបចំយ៉ាងផ្ចិតផ្ចង់បង្ហាញពីការផ្សំគ្នាយ៉ាងស័ក្តិសមនៃរសជាតិស្រាលស្រទន់ ដោយមានរសជាតិជូរ និងកម្រិតភាពស្រួយទន់នៃអាហារដើរតួនាទីយ៉ាងសំខាន់ ដែលទុកការចងចាំយ៉ាងជ្រាលជ្រៅដល់អ្នកទទួលទាន។
Hibana by Koki បទពិសោធន៍បែបសម្តែងនៅបញ្ជរដែលមាន 14 កៅអីនៅជាន់ក្រោមដីនៃសណ្ឋាគារ Capella Hotel។ អ្នកទទួលទានអាចរីករាយយ៉ាងពេញទំហឹងជាមួយនឹងមុខម្ហូប teppanyaki ដែលត្រូវបានចំអិនយ៉ាងស្ទាត់ជំនាញ និងច្បាស់លាស់ សសម្បូរដោយរសជាតិដ៏ស្មុគស្មាញដោយចុងភៅ Hiroshi Yamaguchi។ បញ្ជីមុខម្ហូបបង្ហាញពីភាពប្រណិតយ៉ាងលេចធ្លោ ដែលឆ្លុះបញ្ចាំងដោយគ្រឿងផ្សំកម្រិតពិសេសដឹកជញ្ជូនតាមយន្តហោះពីរដងក្នុងមួយសប្តាហ៍ពីប្រទេសជប៉ុន ដូចជា ប៉ាវហ៊ឺ បង្កងនាគ កាំប្រម៉ាសមុទ្រ សាច់គោ Yaeyama Kyori និងក្តាមរោម Hokkaido។
Tầm Vị ជាហាងតែបែបបុរាណភាគខាងជើងប្រទេសវៀតណាម ជាមួយនឹងការប្រមូលផ្តុំគ្រឿងសង្ហារឹមបុរាណ និងផ្លាកសញ្ញាសរសេរដោយដៃដែលរំលឹកដល់អតីតកាល។ អ្នកទទួលទានត្រូវបានបម្រើនូវមុខម្ហូបភាគខាងជើងវៀតណាម ជាមួយនឹងជម្រើសខ្លះៗមកពីភាគកណ្តាល និងភាគខាងត្បូង។ ប្រហិតខ្យង Chả Ốc មកជាមួយបន្លែស្រស់ ជី និងនំបញ្ចុកជាមួយទឹកត្រី។ ស៊ុបក្តាម Canh Cua Mồng Tơi មានរសជាតិក្តាមស្រទន់នៅក្នុងទឹកស៊ុបថ្លា។
នៅ ទីក្រុងហូជីមិញ ភោជនីយដ្ឋានផ្កាយ MICHELIN មួយទាំង 3 រួមមាន៖
Ănăn Saigon ជាភោជនីយដ្ឋានបែបវៀតណាមទំនើបដែលដឹកនាំដោយចុងភៅ Peter Cuong Franklin។ ជាមួយនឹងបច្ចេកទេសចំអិនទំនើប រសជាតិទាក់ទាញនៃអាហារតាមចិញ្ចើមផ្លូវបានទាក់ទាញអារម្មណ៍របស់អ្នកទទួលទានគ្រប់រូប។ ម្ហូប តាតាត្រីធូណាស្រស់ មីនីភីហ្សាសាច់ទាអាំង ឈីស mozzarella និងជី តាកូបង្គានិងសាច់ជ្រូក ឬ ហ្វើ (Phở) សាច់គោ Wagyu ខួរឆ្អឹង ត្រូវបានចំអិនឡើងជាមួយនឹងរសជាតិ និងកម្រិតភាពស្រួយទន់ប្រកបដោយតុល្យភាព។
Akuna, មានន័យថា «ទឹកហូរ» នៅក្នុងភាសាជនជាតិដើមភាគតិចអូស្ត្រាលី ដែលជាការឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដនៃសិល្បៈធ្វើម្ហូបរបស់ចុងភៅ Sam Aisbett។ បញ្ជររបស់ចុងភៅ (Chef's Counter) ផ្តល់នូវទិដ្ឋភាពពេញលេញនៃផ្ទះបាយបើកចំហដ៏រស់រវើក ដោយនាំអ្នកផ្ទាល់ទៅកាន់បេះដូងនៃសកម្មភាព ឬអង្គុយក្បែរបង្អួចជាមួយនឹងទិដ្ឋភាពដ៏ស្ប់ស្ងាត់នៃទន្លេ Saigon។ បញ្ជីមុខម្ហូបត្រូវបានបំផុសគំនិតដោយ «ភាពច្របូកច្របល់ដ៏ស្រស់ស្អាត» នៃទីក្រុងហូជីមិញ និងភាពសម្បូរបែបនៃវប្បធម៌វៀតណាម ជាមួយនឹងមុខម្ហូបអឺរ៉ុបប្រកបដោយការបង្កើតថ្មីដែលមានឥទ្ធិពលវៀតណាម ព្រមទាំងមានការផ្គូផ្គងស្រាវ៉ាញអូស្ត្រាលី និងអន្តរជាតិផងដែរ។
Royal Pavilion មានទីតាំងនៅក្នុងសណ្ឋាគារប្រណិតមួយ Royal Pavilion ត្រូវបានតុបតែងដោយថ្មត្បូងកណ្តៀង រូបភាពបែបចិនដែលគូរដោយសន្លឹកមាសបុរាណ និងកៅអីអង្គុយយ៉ាងប្រណិត។ ភោជនីយដ្ឋាននេះបម្រើនូវមុខម្ហូប à la carte និងសិតម៉ឺនុយយ៉ាងសម្បូរបែបដែលគោរពតាមបេតិកភណ្ឌសិល្បៈធ្វើម្ហូបក្វាងតុង។ បញ្ជីមុខម្ហូប ឌឹមសាំ (dim sum) ត្រូវបានបម្រើជូនតែនៅពេលថ្ងៃត្រង់ប៉ុណ្ណោះ។
ដាណាំង ដែលជាទីក្រុងថ្មីនៃសៀវភៅណែនាំ MICHELIN Guide Vietnam បានបន្ថែមភោជនីយដ្ឋានមួយនៅក្នុងបញ្ជីផ្កាយ MICHELIN មួយ។
La Maison 1888 ជាគំនិតអាហារដ្ឋានកម្រិតខ្ពស់ដែលស្ថិតនៅក្នុងភូមិគ្រឹះមួយ។ ជាភោជនីយដ្ឋានដែលបម្រើសិតម៉ឺនុយ 5 ឬ 7 មុខ ដែលមានគ្រឿងផ្សំលំដាប់កំពូលមកពីប្រទេសវៀតណាម បារាំង និងជប៉ុន។ ដោយជិះកន្ត្រកខ្សែកាបឡើងលើចម្រាក់ភ្នំទៅកាន់ La Maison 1888។




