សូមចំណាំ៖ ព័ត៌មានថ្មីៗអំពីគោលដៅ បទពិសោធន៍ និងការធ្វើដំណើរនៅ Vietnam ស្វែងយល់ឥឡូវនេះ →

ទស្សនាចំការទំពាំងបាយជូរនៃខេត្ត Ninh Thuan

នៅពេលទៅកម្សាន្តប្រទេសណាមួយ គេតែងតែចង់សាកល្បងភ្លក់គ្រឿងស្រវឹងក្នុងស្រុក។ ដោយសារតែមានវាលស្រែជាច្រើន ស្រាបៀរស្រស់ ‘bia hoi’ និងស្រាក្នុងស្រុក វៀតណាមតែងត្រូវបានគេផ្សារភ្ជាប់ទៅនឹងស្រាបៀរ និងស្រាសជាជាងស្រាទំពាំងបាយជូរ។ ប៉ុន្តែចំការទំពាំងបាយជូរដ៏ខៀវស្រងាត់ជាច្រើនហិកតាអាចស្វែងរកបាននៅកន្លែងមួយដែលអ្នកទេសចរតិចតួចណាស់បានដឹង ហើយជាកន្លែងដែលការដាំដុះទំពាំងបាយជូរកំពុងមានការកើនឡើង គឺខេត្ត Ninh Thuan តាមបណ្តោយឆ្នេរសមុទ្រភាគកណ្តាលខាងត្បូង។ ខេត្តដែលល្បីល្បាញដោយសារឆ្នេរសមុទ្រ បុរាណដ្ឋានចាម និងឧទ្យានជាតិ Nui Chua មួយនេះ ក៏ជាជម្រកនៃចំការទំពាំងបាយជូរដែលបើកទ្វារជូនសាធារណជនចូលទស្សនាសម្រាប់ដំណើរកម្សាន្តមួយថ្ងៃដ៏រីករាយ ទទួលបានចំណេះដឹង និងមានឱកាសភ្លក់រសជាតិដ៏ឆ្ងាញ់ពិសាផងដែរ។ 

ប៉ុន្តែតើប្រទេសនេះក្ដៅ និងសើមពេកសម្រាប់ផលិតស្រាទំពាំងបាយជូរមែនទេ? ជាទូទៅគឺមែនហើយ។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅមានតំបន់ដែលមានអាកាសធាតុត្រជាក់ជាងនេះដែរ រួមទាំង Ninh Thuan ដែលមានតែ ២ រដូវប៉ុណ្ណោះក្នុងមួយឆ្នាំ គឺរដូវប្រាំង និងរដូវវស្សា ដែលជាដីដ៏ល្អឥតខ្ចោះសម្រាប់ដើមទំពាំងបាយជូរលូតលាស់ និងចម្រើនលូតលាស់។ 

បច្ចុប្បន្ននេះ Ninh Thuan ជាតំបន់ផលិតទំពាំងបាយជូរធំបំផុតនៅក្នុងប្រទេស ហើយជាទីតាំងនៃចំការផលិតស្រាទំពាំងបាយជូរប្រមាណជាង ២០ កន្លែង។ នៅពេលទំពាំងបាយជូរទុំ រោងចក្រផលិតស្រាទំពាំងបាយជូរទិញវាដើម្បីយកទៅផ្អាប់ទុកនៅ Da Lat។ កន្លែងកែច្នៃផ្សេងទៀតនៅក្នុង Ninh Thuan ប្រើប្រាស់វាដើម្បីកែច្នៃជាផលិតផលផ្ទាល់ខ្លួនដូចជា ដំណាប់ ស្រាទំពាំងបាយជូរ និងទឹកឃ្មុំ។ 

ប្រភព៖ អ៊ីនធឺណិត

នៅក្នុងឆ្នាំ ២០១៩ ពិធីបុណ្យទំពាំងបាយជូរ និងស្រាទំពាំងបាយជូរ Ninh Thuan ត្រូវបានរៀបចំឡើងនៅចុងខែមេសា ក្នុងអំឡុងពេលប្រមូលផល ដោយមានរួមបញ្ចូលទាំងដំណើរកម្សាន្តនៅចំការទំពាំងបាយជូរ ពិព័រណ៍ពាណិជ្ជកម្ម ពិធីផ្លូវការ និងការប្រកួតប្រជែងសម្រាប់ក្រុមជនជាតិភាគតិចនៅទីនោះ ពិធីបុណ្យតាមផ្លូវ និងសកម្មភាពជាច្រើនទៀត។ 

ប្រភព៖ អ៊ីនធឺណិត

ប៉ុន្តែដើម្បីទទួលបានបទពិសោធន៍ពីសម្រស់ពិសេសនៃការដើរកម្សាន្តតាមចំការទំពាំងបាយជូរដោយផ្ទាល់ ក្នុងពេលណាមួយនៃឆ្នាំ អ្នកអាចទៅទស្សនាចំការទំពាំងបាយជូរមួយក្នុងចំណោមចំការជាច្រើនដែលបើកទ្វារជូនសាធារណជន ឧទាហរណ៍ដូចជា៖ 

Ninh Thuan - ចំការទំពាំងបាយជូរ Ba Moi

ជំពូក 01 —

ចំការទំពាំងបាយជូរ Ba Moi (Trang Trai Nho Ba Moi)

អ្នកត្រួសត្រាយម្នាក់ក្នុងការដាំដុះទំពាំងបាយជូរនៅក្នុងតំបន់នេះគឺលោក Nguyen Van Ba ដែលជាម្ចាស់ចំការ Ba Moi។ ចំការទំពាំងបាយជូររបស់លោកត្រូវបានបើកទ្វារស្វាគមន៍ភ្ញៀវទេសចរ ក៏ដូចជាកសិករ និងអ្នកវិទ្យាសាស្ត្រដែលមានចាប់អារម្មណ៍លើការដាំដុះទំពាំងបាយជូរ។ ក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ «ពូ Ba Moi» បានពិសោធន៍ជាមួយពូជទំពាំងបាយជូរជាច្រើន ហើយលោកមានក្ដីរីករាយយ៉ាងខ្លាំងក្នុងការចែករំលែកក្ដីស្រឡាញ់ចំពោះការដាំដុះទំពាំងបាយជូរជាមួយភ្ញៀវរបស់លោក។ 

នៅពេលអ្នកដើរឆ្លងកាត់ដើមទំពាំងបាយជូរដ៏ស្រស់ស្អាត លោកនឹងចែករំលែកចំណេះដឹងអំពីការដាំដុះផ្លែឈើរចជាតិនេះដោយមិនប្រើជីគីមី ឬថ្នាំសម្លាប់សត្វល្អិតឡើយ។ ប្រសិនបើដំណើរកម្សាន្តរបស់អ្នកចំពេលប្រមូលផល អ្នកថែមទាំងអាចចូលរួមរើសជម្រើសទំពាំងបាយជូរបានទៀតផង។ អ្នកក៏អាចទស្សនាកម្មករក្នុងចំការសម្អាត និងបុកទំពាំងបាយជូរ មុនពេលបិទជិតដើម្បីទុកឱ្យផ្អាប់ផងដែរ។ 

ទីតាំង៖ ភូមិ Hiep Hoa (ប្រមាណ ៧ គីឡូម៉ែត្រពីក្រុង Phan Rang) ឃុំ Phuoc Thuan ស្រុក Ninh Phuoc ខេត្ត Ninh Thuan។

ចំការទំពាំងបាយជូរ Ninh Thuan - ចំការទំពាំងបាយជូរ Thai An

ជំពូក 02 —

ចំការទំពាំងបាយជូរ Thai An

ចំការទំពាំងបាយជូរដ៏ធំបំផុតមួយនៅក្នុងខេត្តនេះ បានបើកទ្វារចំការរបស់ខ្លួនយ៉ាងរន្ធើនជូនសាធារណជនជាផ្នែកមួយនៃទេសចរណ៍ប្រកបដោយចីរភាពនៅក្នុងតំបន់។ អ្នកទេសចរប្រកបដោយចំនួនកាន់តែច្រើនឡើងបានមកទស្សនាដើម្បីភ្លក់ផលិតផលរបស់ពួកគេ ដូចជាទឹកស៊ីរ៉ូទំពាំងបាយជូរ និងផ្លែឈើក្រៀម ដែលពួកគេតែងតែខិតខំកែលម្អជាប្រចាំ។ 

ដោយសារតែគ្រួសារជាច្រើនមានចំការទំពាំងបាយជូរនៅទីនេះ ចំការនីមួយៗត្រូវបានព័ទ្ធជុំវិញដោយរបង និងមានផ្លាកសញ្ញាតូចមួយបង្ហាញពីឈ្មោះចំការ។ សូមឈប់នៅតុ និងកៅអីដែលបានរៀបចំឡើងសម្រាប់ញ៉ាំសម្រន់ផ្លែឈើ និងស្រាទំពាំងបាយជូរ ព្រមទាំងរៀនបន្ថែមអំពីដំណើរការដាំដុះ និងប្រមូលផល។ នៅពេលត្រឡប់ទៅវិញ សូមទិញផលិតផលមួយចំនួនយកទៅផ្ទះ។ ផលិតផលទាំងនោះរួមមាន ទំពាំងបាយជូរក្រៀមដ៏ឆ្ងាញ់ និងទឹកស៊ីរ៉ូផ្លែឈើជំនួយសុខភាព។

ទីតាំង៖ ឃុំ Vinh Hai ស្រុក Ninh Hai (ប្រមាណ ៣០ គីឡូម៉ែត្រភាគជើងឆៀងខាងកើតនៃក្រុង Phan Rang)។

ប្រភព៖ អ៊ីនធឺណិត